សន្និសីទស្ដីពីភារកិច្ចនៃសមាគមមិត្តភាពវៀតណាម-ចិនបណ្ដាខេត្ត ក្រុងភាគខាងត្បូង

សន្និសីទស្ដីពីភារកិច្ចនៃសមាគមមិត្តភាពវៀតណាម-ចិនបណ្ដាខេត្ត ក្រុងភាគខាងត្បូង - ảnh 1


(VOVworld) - នាថ្ងៃទី១៧ ធ្នូ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាសមាគម
មិត្តភាពវៀតណាម-ចិនបានសហការជាមួយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពនៃទីក្រុង
Can Tho រៀបចំសន្និសីទស្ដីពីភារកិច្ចនៃសមាគមមិត្តភាពវៀតណាម ចិនបណ្ដាខេត្ត ក្រុងភាគខាងត្បូងជាលើកដំបូង។សន្និសីទនេះ គឺសំដៅបង្កើនការផ្សាភ្ជាប់ថែម
ទៀតរវាងសមាគមមិត្តភាពមជ្ឈឹមនិងសមាគមមិត្តភាពតំបន់នានាក្នុងនោះទំនាក់
ទំនងសហប្រតិបតិ្តការមិត្តភាពវៀតណាម-ចិនគឺជាមូលដ្ឋានសំរាប់ការអភិវឌ្ឍន៍
និយាយរួម។ចំពោះរាល់បញ្ហាដែលកើតមានឡើងនាពេលថ្មីៗនេះនៅសមុទ្រខាង
កើត សមាគមបាននិងនឹងបន្តអនុវត្តវិធានការដើម្បីជំរុញខ្លាំងទំនាក់ទំនងសហ
ប្រតិបតិ្តការមិត្តភាពរវាងប្រទេសទាំង២ផងនិងប្ដេជ្ញាតស៊ូការពារអធិបតេយ្យភាព
របស់ប្រទេសជាតិផង។តាមលោក Bui Hong Phuc អនុប្រធានអចិន្ត្រៃសមាគមមិត្ត
ភាពវៀតណាម ចិនបានឲ្យដឹងថា នាពេលខាងមុខ សមាគមនឹងបង្កើនទំនាក់ទំនង
សហប្រតិបតិ្តការមិត្តភាពរវាងប្រទេសទាំង២បន្តពង្រឹងនិងអភិវឌ្ឍន៍សមាគមមិត្ត
ភាពវៀតណាម ចិននៅតំបន់នានាព្រមទាំងជំរុញខ្លាំងទំនាក់ទំនងរវាងសមាគម
ជាមួយអង្គភាពអាជីវកម្មទៀតផង ជាពិសេសគឺអង្គភាពអាជីវកម្មចិនធ្វើសកម្ម
ភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ