សន្និសិទស្តីពីកិច្ចសហប្រតិបត្តិការនឹងអភិវឌ្ឌ្យបណ្តាខែត្រព្រំដែនវៀតណាម-កម្ពុជាលើកទី៧

ថ្ងៃទី​៩មិនា​នៅទីក្រុងហូជីមិញ សន្និសិទស្តីពីកិច្ចសហប្រតិបត្តិការ​នឹង​អភិវឌ្ឌ្យបណ្តា
ខែត្រព្រំដែនវៀតណាម​-កម្ពុជាលើកទី​៧ បានបើកក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តី
ការបរទេសវៀតណាម​ Pham Binh Minh នឹងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា
ផ្ទៃកម្ពុជា​សរខេង។ អញ្ចើញចូលរួមសន្និសិទក៏មានប្រធាននឹងអនុប្រធានខែត្រព្រំ
ដែនចំនួន​២០​របស់ប្រទេសទាំង២​ទៀតផង។ នៅសន្និសិទនេះ​ ភាគីទាំង​២ ឯកភាព
ថា៖​ទំនាក់ទំនងមិត្តភាព សហប្រតិប្តិការលើគ្រប់វិស័យរវាងប្រទេសទាំង​២​វៀតណាម-កម្ពុជាត្រូវបានពង្រឹងពង្រីកយ៉ាងល្អប្រសើរតទៅទៀត។តំលៃប្រាក់ពាណីជ្ជកម្មទ្វេភាគី
រវាងប្រទេសទាំង​២ក្នុងឆ្នាំ​២០១១​ ទទួលបាន​២,៨ពាន់លានដុល្លាអាមេរិក-កើនជិត​៥៥%បើប្រៀបនឹងឆ្នាំ​២០១០។ការងាកំណត់បោះបង្គោលព្រំដែនបន្តត្រូវបានអនុវត្ត
យ៉ាងសកម្ម សន្តិសុខ​សណ្តាប់ធ្នាប់់នៅតាមបណ្តោយផ្លូវព្រំដែនត្រូវបានរក្សាភ្ជាប់។
ភាគីទាំង​២ ឯកភាពគ្នាថា៖នឹងសុក្រិដ្ឋបណ្តាយន្តកាគោលនយោបាយអនុគ្រោះ លើកទឹកចិត្តការជួញដូរនៅតាមបណ្តាតំបន់ព្រំដែន ខិតខំទទួលតំលៃប្រាក់ពាណីជ្ជកម្ម
ទ្វេភាគីរវាងប្រទេសទាំង​២​ បាន​​៥​ពាន់លានដុល្លាអាមេរិកក្នុងរយះពេល​៥ឆ្នាំខាងមុខ។
 បណ្តាក្រសួង​បណ្តាផ្នែកនឹងតំបន់នានារបស់ប្រទេសទាំង​២ បន្តយកចិត្តទុកដាក់កសាង​នឹងពង្រីកហេដ្ឋារចនាសំព័ន្ធតំបន់ព្រំដែន ជំរុញខ្លាំងល្បឿនកំណត់បោះបង្គោលព្រំដែន
លើគោគ សន្យាមិនអនុញ្ញាតិឲ្យមិនថាកំលាំងអមិត្តណា​១ប្រើប្រាស់ទឹកដីខ្លួនដើម្បីរំលោភ​ធ្វើអន្តរាយដល់សន្តិសុខ​សុវត្ថិភាពនឹងស្ថិរភាពរបស់ប្រទេស១ផ្សេងទេ​ បង្កើនកិច្ចសហ
ប្រតិបត្តិការការពារសន្តិសុខ​រក្សាភ្ជាប់ស្ថិរភាព​នឹងសណ្តាប់ធ្នាប់លើផ្លូវព្រំដែនទាំងឡាយ។បញ្ចប់សន្និសិទ​ភាគីទាំង​២​បានចេញសេចក្តីប្រកាសរួម​ដោយអះអាងថា៖បន្តសហប្រតិបត្តិការនឹងអភិវឌ្ឌ្យរវាងបណ្តាខែត្រព្រំដែនវៀតណាម-កម្ពុជា​ឲ្យខ្លាំងក្លា
ថែមទៀត​នឹងឯកភាពថា៖នឹងរៀបចំសន្និសិទលើកទី​៨នៅរាជាអាណាចក្រកម្ពុជា​នា​ឆ្នាំ​
២០១៣​ខាងមុខ៕

សន្និសិទស្តីពីកិច្ចសហប្រតិបត្តិការនឹងអភិវឌ្ឌ្យបណ្តាខែត្រព្រំដែនវៀតណាម-កម្ពុជាលើកទី៧   - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ