សន្និសីទស្តីពីអង្គភាពអាជីវកម្មវៀតណាមវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា

(VOVworld)-នាព្រឹកថ្ងៃទី១៩ឧសភា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំ នៅកម្ពុជាបានរៀបចំសន្និសីទស្តីពីអង្គភាពអាជីវកម្មវៀតណាមវិនិយោគ និងធ្វើ អាជីវកម្មនៅកម្ពុជាឆ្នាំ២០១៦ដោយមានការចូលរួមរបស់តំណាងអង្គភាពអាជីវកម្ម វៀតណាមដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជាជាង១០០ នាក់។ ថ្លែងមតិ
ក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Thach Du បាន
ចាត់ទុកថា ទំនាក់ទំនងមិត្តភាពប្រពៃណីនិងលក្ខណៈងាយស្រួល អំពីភូមិសាស្ត្រ
និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរជាមូលដ្ឋានសម្រាប់
ជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគរវាងប្រ
ទេសទាំងពីរ វៀតណាម និងកម្ពុជា ឲ្យមានការរីកចំរើនពីមួយ ថ្ងៃទៅមួយថ្ងៃ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សន្និសីទលើកនេះបាន រៀបចំឡើងសំដៅ
វាយតម្លៃសកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មវៀត ណាមនៅកម្ពុជា និងផ្តល់
ព័ត៌មានស្តីពីការកែប្រែគោលនយោបាយរបស់ព្រះរាជា ណាចក្រកម្ពុជាចំពោះអង្គ
ភាពអាជីវកម្មបរទេសដែលក្នុងនោះមានអង្គភាពអាជី វកម្មវៀតណាម ព្រមទាំង ប្រមូលផ្តុំមតិសំណើរមួយចំនួនរបស់សហគមន៍អង្គភាព អាជីវកម្មចំពោះរដ្ឋាភិបាល
នៃប្រទេសទាំងពីរ ដើម្បីបង្កលក្ខណៈងាយស្រួលថែម ទៀតសម្រាប់អង្គភាពអាជីវ
កម្មវៀតណាមវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ