សន្និសីទសន្តិសុខទីក្រុង Munich បញ្ចប់ដោយមានឱកាសដោះស្រាយវិបត្តិនៅ អ៊ុយក្រែន

សន្និសីទសន្តិសុខទីក្រុង Munich បញ្ចប់ដោយមានឱកាសដោះស្រាយវិបត្តិនៅ អ៊ុយក្រែន - ảnh 1
សន្និសីទសន្តិសុខទីក្រុង Munich បញ្ចប់ដោយមានឱកាសដោះស្រាយវិបត្តិនៅ អ៊ុយក្រែន
(Image: VNA)


(VOVworld) – សន្និសីទសន្តិសុខទីក្រុង Munich បានបិទបញ្ចប់នាថ្ងៃទី ៨ កុម្ភៈ
ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ។ អង្គសន្និសីទបានប្រមូលផ្តុំទៅលើបញ្ហាក្តៅគគុក
លើសកលលោកជាពិសេសគឺវិបត្តិបច្ចុប្បន្ននៅអ៊ុយក្រែន។ ថ្លែងមតិនៅសន្និសីទ
លើកនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង លោក Frank Walter Steinmeier បានលើក
ច្បាស់រាល់បញ្ហាក្តៅគគុលដែលបណ្តាតំណាងព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅដូចជា
បញ្ហានៅស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី ភេវរកម្មនិយម បញ្ហាសន្តិសុខលើបណ្ដាញអ៊ីនធឺ
ណែត ជាពិសេសគឺវិបត្តិនៅអ៊ុយក្រែនដែលកំពុងគំរាមកំហែងសន្តិភាពនៅអឺរ៉ុប។
ស្តីអំពីវិបត្តិនៅអ៊ុយក្រែន លោក Steinmeier បានអះអាងថា៖ សន្តិសុខដ៏រឹងមាំសំរាប់
អឺរ៉ុបទទួលបានតែនៅពេលណាមានវត្តមានរបស់រុស្ស៊ីជំនួសឲ្យការប្រឆាំងម៉ូស្គូ
ហើយរុស្ស៊ីមានអនាគតល្អប្រសើតែនៅពេលណាមានសហប្រតិបត្តិការជាមួយ
អឺរ៉ុប។ ក្នុងកាលៈទេសៈដំណោះស្រាយខាងនយោបាយសំរាប់ជំលោះនៅ
អ៊ុយក្រែនមិនទាន់ទទួលបានឡើយ លោក Steinmeier បានចាត់ទុកថា៖ គំនិតផ្តល់អាវុធសំរាប់អ៊ុយក្រែនគឺសេចក្តីសម្រេច ដ៏គ្រោះថ្នាក់បំផុត។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត មុនដំណើរទស្សនកិច្ចនៅ អាមេរិក នាថ្ងៃទី ៨
កុម្ភៈ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានដំណើការសន្ទនាតាមទូរ
ស័ព្ទ ជាមួយប្រធានាធិបីរុស្ស៊ី លោក Vladimir Putin  ប្រធានាធិបតីបារាំង លោក
Francois Hollande និងប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko សំដៅ
ពិភាក្សាអំពី បញ្ហានៅអ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំង ៤ រូបនេះបានឯកភាពដំណើ
ការសន្និសីទកំពូល ចតុភាគីនាថ្ងៃទី ១១ កុម្ភៈ ខាងមុខនៅទីក្រុង Minsk របស់
បេឡារុស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ