សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូរួមចំណែកជម្រុញសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក

(VOVWORLD) -នាថ្ងៃទី៥ខែមេសា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រ ទេសវៀតណាម បានអញ្ជើញថ្លែង បទសន្ទរកថា នៅក្នុងសន្និសីទសន្តិសុខអន្តរ ជាតិ ម៉ូស្គូ។
សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូរួមចំណែកជម្រុញសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក - ảnh 1 នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញថ្លែងមតិក្នងសន្និសីទ

លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា “តាមរយៈពេលរៀបចំចំនួន ៧លើក សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូបានអះអាងថាខ្លួនជាវេទិកាសំ ខាន់ រួមចំណែកទៅ ក្នុងការរក្សា ជម្រុញសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិង លើពិភពលោក”។

        នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានលើកច្បាស់ថា៖ អាស៊ី-ប៉ាស៊ី ហ្វិកបន្តជាកម្លាំងចលករនៃកំណើនសកលលោកនិងដើរតួរជាអ្នកត្រួសត្រាយក្នុងការតភ្ជាប់ សេដ្ឋកិច្ច។ លោក Ngo Xuan Lich ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ រុស្ស៊ីចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់នាពេលកន្លងទៅ ជាពិសេសក្នុងក្របខណ្ឌ សន្និសីទរដ្ឋមន្ត្រីការពារជាតិបណ្តាប្រទេសអាស៊ានបើកទូលាយ (ADMM+)។ លោក Ngo Xuan Lich ក៏បានសម្តែងគោលបំណង ចង់ឲ្យរុស្ស៊ីពង្រីកថែមទៀតនូវតួនាទី របស់ខ្លួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាពជាមួយប្រទេសអាស៊ាននានា និងក្លាយទៅជាកត្តាសំខាន់ រួម ជាមួយអាស៊ាន រក្សាតុល្យភាពក្នុងតំបន់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ