សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេស៖ ទស្សនៈរបស់វៀតណាមលើបញ្ហា "ក្តៅគគុក" ជាច្រើនដែលសាធារណៈជនកំពុងយកចិត្តទុកដាក់

(VOVWORLD) - នារសៀលថ្ងៃទី៦ កក្កដា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ។ នៅទីនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឆ្លើយអ្នកសារព័ត៌មានអំពីបញ្ហា "ក្តៅគគុក" នានាដែលកំពុងទទួលបានការយកចិត្តទុកដាក់ពីសាធារណៈជន។

សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេស៖ ទស្សនៈរបស់វៀតណាមលើបញ្ហា នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ (រូបថត៖ VNA)

ទាក់ទិននឹងករណីដែលបានកើតឡើងនៅខេត្ត Dak Lak នៅលើបណ្តាញសង្គមមានអត្ថបទដែលចាត់ទុកថា មូលហេតុគឺការរើសអើងជាតិសាសន៍” អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានច្រានចោលទាំងស្រុងនូវមតិដ៏ខុសឆ្គងនេះ។

“យើងខ្ញុំច្រានចោលទាំងស្រុងនូវមតិដ៏ខុសឆ្គងនេះ។ នេះជាអំពើរំលោភបំពានលើច្បាប់ បង្កអសន្តិសុខ និងអសណ្តាប់ធ្នាប់ដោយមានការរៀបចំ ហើយនឹងត្រូវចាត់ការតាមបទបញ្ញត្តិនៃច្បាប់”។

លោកស្រី Pham Thu Hang បានឲ្យដឹងថា ព័ត៌មាន ត្រូវបានផ្ដល់ជាប្រចាំដោយក្រសួងនគរបាលវៀតណាម ហើយបង្ហោះដោយសារព័ត៌មានវៀតណាម។ បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត និងបំភ្លឺនៅឡើយ។ មុននោះ ថ្លែងមតិនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនាខែមិថុនាអំពីករណីភេរវកម្មនៅ Dak Lak លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្នើឱ្យប្រទេសនិងអង្គការអន្តរជាតិពាក់ព័ន្ធ ជួយគាំទ្រនិងសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការស៊ើបអង្កេត ក៏ដូចជាការទប់ស្កាត់ករណីប្រហាក់ប្រហែល មិនឱ្យកើតឡើងនាពេលអនាគត។

ទាក់ទងនឹងព័ត៌មានថា ប្រទេសជប៉ុនបានប្រកាសបញ្ចេញទឹកសំណល់វិទ្យុសកម្មចូលសមុទ្រ ហើយប្រទេសជិតខាងនៅអាស៊ីឦសាន និងប្រទេសកោះប៉ាស៊ីហ្វិកជាច្រើនបានបញ្ចេញមតិប្រឆាំងជំទាស់ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានបញ្ជាក់ថា៖ ក្នុងនាមជាប្រទេសដែលមានសមុទ្រ វៀតណាមចាត់ទុកថា ប្រទេសនីមួយៗត្រូវតែមានការទទួលខុសត្រូវក្នុងការធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ព្រមទាំងសហការយ៉ាងជិតស្និទ្ធ ចែករំលែកព័ត៌មានប្រកបដោយតម្លាភាពជាមួយ
សហគមន៍អន្តរជាតិ។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងព័ត៌មានដែលថា ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍រាត្រីតន្ត្រី “BlackPink” បានបង្ហោះផែនទីខ្សែបន្ទាត់ ៩ កំណាត់ នៅលើគេហទំព័រតំណាងរបស់ខ្លួន ហើយភាពយន្តរឿង “Barbie” ក៏ត្រូវហាមឃាត់ពីការចាក់បញ្ចាំងដោយហេតុផលដូចគ្នា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានបញ្ជាក់ថា៖

“ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា ទស្សនៈរបស់វៀតណាមលើការទាមទារខ្សែបន្ទាត់ ៩ កំណាត់គឺច្បាស់លាស់ និងឥតងាករេ។ ការផ្សព្វផ្សាយ ការប្រើប្រាស់ផលិតផល និងស្នាដៃបោះពុម្ពផ្សាយដែលមានខ្សែបន្ទាត់ ៩ កំណាត់ នៅវៀតណាមគឺជាការរំលោភបំពានលើ
បទប្បញ្ញត្តិរបស់វៀតណាម ហើយមិនត្រូវបានទទួលយកនោះឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ