សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល៖ ផលិតកម្មឧស្សាហកម្មមានចំណុចភ្លឺជាច្រើន

(VOVWORLD) - សន្ទស្សន៍សំខាន់ៗទាំងអស់បានកើនឡើងយ៉ាងខ្លាំង ផលិតកម្មឧស្សាហកម្មជាមូល ដ្ឋានបានកើនឡើងក្នុងវិសាលភាពទូលំទូលាយនៅក្នុងមូលដ្ឋាន ៦០/៦៣ ក្នុងខែ កក្កដា។ 

សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល៖ ផលិតកម្មឧស្សាហកម្មមានចំណុចភ្លឺជាច្រើន - ảnh 1សន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ។ (រូបថត៖ VGP)
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម លោកស្រី Phan Thi Thang បានឲ្យដឹងថា ការងើបឡើងវិញ នៃឧស្សាហកម្មក្នុងប្រទេសក្នុងរយៈពេល ៧ ខែកន្លងមក មានចំណុចភ្លឺជាច្រើន។ សន្ទស្សន៍សំខាន់ៗទាំងអស់បានកើនឡើងយ៉ាងខ្លាំង ផលិតកម្មឧស្សាហកម្មជាមូល ដ្ឋានបានកើនឡើងក្នុងវិសាលភាពទូលំទូលាយនៅក្នុងមូលដ្ឋាន ៦០/៦៣ ក្នុងខែ កក្កដា។ សន្ទស្សន៍ប្រើប្រាស់នៃឧស្សាហកម្មកែច្នៃ និងផលិតកម្មបានហក់ឡើងខ្ពស់។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang បានសង្កត់ធ្ងន់ថា៖
“ផលិតកម្មឧស្សាហកម្មកំពុងងើបឡើងវិញយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ហើយបន្តរក្សានិន្នាការវិជ្ជមាន។ ឧស្សាហកម្មកែច្នៃ និងផលិតបន្ត ដើរតួនាទីនាំមុខគេក្នុងកំណើនវិញ។ ផលិតកម្មឧស្សាហកម្មជាមូលដ្ឋានបានកើនឡើង ក្នុងវិសាលភាពយ៉ាងទូលំទូលាយនៅក្នុងមូលដ្ឋានភាគច្រើននៅទូទាំងប្រទេស ជាពិសេស មូលដ្ឋានដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម។ សមត្ថភាពផលិតកម្ម របស់សហគ្រាសឧស្សាហកម្មក្នុងស្រុក បានងើបឡើងវិញយ៉ាងវិជ្ជមាន ហើយត្រៀម ខ្លួនរួចជាស្រេចដើម្បីឆ្លៀតយកឱកាសថ្មីៗនាពេលខាងមុខ។ ទំនុកចិត្តរបស់សហ គ្រាសផលិតកម្មក្នុងស្រុក ក៏ដូចជាសហគ្រាសបរទេសត្រូវបានពង្រឹងយ៉ាងខ្លាំង ដោយ សារសញ្ញាវិជ្ជមានក្នុងកំណើនផលិតកម្មឧស្សាហកម្មនៅក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ