សន្និសីទសហប្រតិបត្តិការពលកម្មវៀតណាម–កូរ៉េខាងត្បូង

សន្និសីទសហប្រតិបត្តិការពលកម្មវៀតណាម–កូរ៉េខាងត្បូងក្នុងឱកាសរំលឹកខួបអនុ
ស្សារវរីយ៍លើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ បានប្រព្រឹត្ត
ទៅនៅខេត្ត Hai Duong។ អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ឧបនា
យករដ្ឋមន្ត្រី Nguyen Thien Nhan បានចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅសន្និសីទនេះ
អនុរដ្ឋមន្ត្រី ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម Nguyen Thanh Hoa បានសង្កត់ធ្ងន់ថា៖
“បញ្ហាស្នូលមួយក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូងលើវិស័យ ការងារសង្គមគឺការអនុវត្តបណ្ដាវិធានការដោះស្រាយការលំបាក់ក្នុងការនាំពលករ វៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូង រួមចំណែកអភិវឌ្ឃន៍កិច្ចសហប្រតិបត្តិការលើ វិស័យនេះថែមទៀត។ នាពេលខាងមុខ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនឹង គួបផ្សំជាមួយបណ្ដាស្ថាប័ននិងតំបន់ជិតស្និតជំរុញយ៉ាងខ្លាំងការឃោសនា បំផុស អប់រំ
ពលករ ប្រតិបត្តច្បាប់ បទបញ្ជាធ្វើការនៅកូរ៉េខាងត្បូង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ