សន្និសិទហិរញ្ញវត្ថុ G-20 សន្យាថាកែលំអរកំណើនសេដ្ឋកិច្ចសកលលោក

សន្និសិទហិរញ្ញវត្ថុ G-20 សន្យាថាកែលំអរកំណើនសេដ្ឋកិច្ចសកលលោក - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈen.ria.ru )

(VOVworld)-សន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល នៃក្រុម
ប្រទេសអភិវឌ្ឍន៍និងទើបលេចចេញ (G-20)បានបិទបញ្ចប់នាថ្ងៃទី២១កញ្ញា នៅ
អូស្តា្រលីដោយការសន្យាថា នឹងសម្រេចបានគោលដៅកំណើនបន្ថែមចំនួន ១,៨%
សំដៅជួយបង្កើន GDP សកលឡើងដល់២ពាន់លានដុល្លារអាមេរិក និង បង្កើត
ការងារធ្វើច្រើនថែមទៀតផងដែរ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់អូស្រ្តាលី លោក Joe
Hockey ជាអធិបតីសន្និសីទបានវាយតម្លៃថា សន្និសីទនេះទទួលបានជោគជ័យ ដោយមានការមូលមតិជាឯកច័ន្ទរបស់ប្រទេសជាសមាជិកទាំងអស់ ដូចជា កែ
លំអរកំណើន ដាក់សំណើរការផ្តួចផ្តើមគំនិតហេដ្ឋារចនាសម្ព័ន្ធសកល កែទម្រង់ តំបន់ហិរញ្ញវត្ថុនិងធ្វើសមាហរណកម្មពន្ធជាដើម។ G-20 បានយកចិត្តទុកដាក់​ទៅលើការបង្កើតបរិយាកាសកំណើន១ ដោយសេដ្ឋកិច្ចឯកជនដើរតួនាទីស្នូល
បង្កើតការងារធ្វើ និងលើកកំពស់ជីវភាពរស់នៅសម្រាប់ប្រជាជន។ ក្នុងសន្និសីទ
 នេះ បានឯកភាពជាមួយការផ្តួចផ្តើមគំនិតហេដ្ឋារចនាសម្ព័ន្ធសកលលោក តាម នោះបង្កើតមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធសកល ដើម្បីចែករំលែកព័ត៌មានរវាង
 បណ្តាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ