សន្និសីទអន្តរជាតិ NGO 3 បានបញ្ចប់។

សន្និសីទអន្តរជាតិ NGO 3 បានបញ្ចប់។ - ảnh 1
សន្និសីទអន្តរជាតិ NGO 3 បានបញ្ចប់។ (hanoitv.vn)

        Vovworld-ក្រោយរយៈពេល២ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី២៩វិច្ឆិកា សន្និសីទ​
អន្តរជាតិ​លើកទី៣អំពីទំនាក់ទំនងដៃគូររវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាល​បរទេសបានបញ្ចប់ជាមួយសំណើរមានតំលៃជាច្រើនរួមចំណែកទៅក្នុងការបង្កើន
កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងរយៈ​
ពេលខាងមុខ។ តាមរយៈបណ្ដាសកម្មភាពមនុស្សធម៍និងអភិវឌ្ឍន៍ បណ្ដាអង្គការ​
ក្រៅ​រដ្ឋាភិបាល​បរទេសនិងដៃគូវៀតណាមបានរួមចំណែកទៅក្នុងកិច្ចការកាត់​
បន្ថយ​ភាពក្រីក្រនៅវៀតណាម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim
Ngoc បានអះអាងថា៖

        “យើងខ្ញុំជឿជាក់ថា លើមូលដ្ឋានទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយ​ប្រសិទ្ធភាពនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក និងរួមជាមួយលទ្ធផលដ៏ល្អប្រសើរ​របស់សន្និសីទលើកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការ​
ក្រៅ​រដ្ឋាភិបាលបរទេសនឹងបន្តអភិវឌ្ឍន៍ស៊ីជម្រៅ រួមចំណែកសកម្មថែមទៀតទៅ​
ក្នុង​បុព្វហេតុកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ