សន្និសីទអន្តរជាតិស្តីពីសន្តិសុខស្បៀងអាហារ​ ហិរញ្ញវត្ថុ និងថាមពល

(VOVWORLD) - នាថ្ងៃទី ១៩ ខែតុលា សន្និសីទលើកទី ២ នៃវេទិកាសន្តិសុខនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសកល ក្នុងក្របខ័ណ្ឌនៃវេទិកាអាស៊ី Boao (BFA) បានបើកនៅទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន។

ដោយប្រធានបទ "ការអភិវឌ្ឍន៍សកល សន្តិសុខរួម" សន្និសីទនេះ ត្រូវបានរំពឹងថានឹងអូសបន្លាយរយៈពេល ៣ ថ្ងៃ ដោយមានសកម្មភាពជាង ៣០ រួមទាំងពិធីបើក វេទិកាខាងក្រៅ សន្និសីទតុមូល និងការតាំងពិពណ៌។

មន្ត្រីរដ្ឋាភិបាល ប្រមុខអង្គការអន្តរជាតិ តំណាងធុរកិច្ច និងអ្នកប្រាជ្ញដែលចូលរួមក្នុងវេទិកានេះនឹងចែករំលែកទស្សនៈលើប្រធានបទសំខាន់ៗក្នុងការអភិវឌ្ឍន៍ និងសន្តិសុខពិភពលោក ដូចជាសន្តិសុខស្បៀងអាហារ សន្តិសុខហិរញ្ញវត្ថុ និងសន្តិសុខថាមពល។ សន្និសីទនេះត្រូវបានសហការរៀបចំដោយ BFA និងអាជ្ញាធរខេត្ត Hunan ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ