សន្និសីទអន្តរជាតិអំពីជនចំណាកស្រុកតាមខ្សែផ្លូវសមុទ្រមេឌីទេរ៉ាណេ

(VOVWORLD) - នាថ្ងៃទី១៣ វិច្ចិកា សន្និសីទលើកទី៣របស់ក្រុមទាក់ទងអំពីបញ្ហាចំណាក ស្រុកនៅតំបន់សមុទ្រមេឌីទេរ៉ាណេ បានប្រព្រឹត្តទៅនៅរដ្ឋធានី Berne របស់ ស្វីស។
សន្និសីទអន្តរជាតិអំពីជនចំណាកស្រុកតាមខ្សែផ្លូវសមុទ្រមេឌីទេរ៉ាណេ - ảnh 1 ជនចំណាកស្រុកនៅកំពង់ផែ Piraeus ប្រទេសក្រិច (រូបថត៖ Xinhua/TTXVN)


នៅកិច្ចប្រជុំនេះ ប្រទេសម្ចាស់ផ្ទះស្វីសមានបំណងថា ភាគីចូលរួមទាំង អស់នឹងអនុម័តលើសេចក្ដីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ទៅលើគោលដៅ ការពារជនចំណាកស្រុក។ ជាក់ស្ដែងគឺកែលំអជីវភាពរស់នៅ នៅទីជំរំទទួលជន ចំណាកស្រុក ហើយការពារជនចំណាកស្រុកនៅតាមខ្សែផ្លូវធ្វើដំណើររបស់គេ។         តាមអង្គការចំណាកស្រុកអន្តរជាតិ (IOM) ថា ជនចំណាកស្រុកជាង១១១ ពាន់នាក់ ដែលភាគច្រើនគឺជនអាហ្វ្រិកនិងមជ្ឈឹមបូព៌ា បានទៅកាន់អឺរ៉ុបតាមផ្លូវ សមុទ្រចាប់តាំងពីដើមឆ្នាំមក។ ក្នុងនោះជនចំណាកស្រុកចំនួន២ពាន់៣រយនាក់ បានស្លាប់នៅពេលឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ