សន្និសីទអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

សន្និសីទអន្តររដ្ឋាភិបាលវៀតណាម-ឡាវ - ảnh 1
សន្និសីទអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បាន ប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានី វៀងថ័ន្ធ ប្រទេសឡាវ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៧ ធ្នូ សន្និសីទអន្តររដ្ឋាភិបាលវៀតណាម-ឡាវបានប្រារព្ធ
ឡើងជាផ្លូវការនៅរដ្ឋធានី វៀងថ័ន្ធ ប្រទេសឡាវ ក្រោមសហ អធិបតីភាពរបស់
សមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan
Phuc និងសមភាគីឡាវ លោក Sosavat Lengsavad។ ក្នុងសន្និសីទលើកនេះ ភាគីទាំង
២ បានវាយរំលៃលទ្ធផលដែលទទួលបានលើគ្រប់វិស័យហើយបានចេញវិធានការ
ជាក់ស្តែងក្នុងទំនាក់ទំនងសហប្រតិបត្តិការសំរាប់ឆ្នាំ ២០១៤ បន្តអនុវត្តកិច្ចព្រម
ព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំង ២ ក្នុងយុទ្ធនាការសហប្រតិបត្តិការក្នុងរយៈ
ពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ និងកិច្ចព្រមព្រៀងសហប្រតិ
បត្តិការក្នុងរយៈ ៥ ពេលចាប់ពីឆ្នាំ ២០១១​​ ដល់ ២០១៥ ។ ក្នុងឱកាសនេះផងដែរ
ឧបនាយករដ្ឋមន្ត្រីទាំង ២ រូបបានធ្វើជាកស្សិណសាក្សីក្នុងពិធីចុះហត្ថលេខាងលើ
អនុស្សារណៈយោគយល់គ្នាស្តីពីការផ្តល់ឥណទានដែលមានតំលៃ៨០លាន
ដុល្លាអាមេរិកសំរាប់គំរោងការណ៍កសាងប្រព័ន្ធផ្លូវគមនាគមន៍ស្ថិតនៅខេត្ត
Huaphan របស់ឡាវនិងការព្រមព្រៀងផ្តល់អាហារូបករណ៍សំរាប់ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ