សនិ្នសីទអនុរដ្ឋមន្រ្តីការបរទេសវៀតណាម-ឡាវ-ថៃ អំពីរបៀងសេដ្ឋកិច្ចកើត-លិច


សនិ្នសីទអនុរដ្ឋមន្រ្តីការបរទេសវៀតណាម-ឡាវ-ថៃ អំពីរបៀងសេដ្ឋកិច្ចកើត-លិច - ảnh 1
ទិដ្ឋភាពទូទៅនៃសន្និសីទ(រូបថត៖ Internet)
VOV-​ ព្រឹកថ្ងៃទី​១៨​ឧសភា នៅខែត្រ Quang Tri (វៀតណាម) បានបើក សន្និសីទ
អនុរដ្ឋមន្រ្តីការបរទេស​វៀតណាម​-ឡាវ-ថៃ​អំពីរបៀងសេដ្ឋកិច្ចកើត-លិច។តំណាង
ថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំង៣ ​បណ្តាខែត្រ​ទីក្រុងតាមបណ្តោយ
របៀងសេដ្ឋកិច្ច​កើត-លិច​របស់ប្រទេសទាំង៣​វៀតណាម -ឡាវនឹងថៃ​នឹងអង្គការ
អន្តរជាតិ​បានចូលរួមសន្និសីទ។សន្និសីទនេះជាឪកាស សំខាន់​ដើម្បីជំរុញខ្លាំង
បណ្តាការខំប្រឹងប្រែងរបស់ប្រទេសទាំង​៣ នេះសំដៅ ទាក់ទាញការយកចិត្តទុកដាក់
របស់សហគមអន្តរជាតិ​ ពិសេស​គឺ បណ្តា វិនិយោគិន​ចំពោះបណ្តាគំរោងការណ៏
នៅលើរបៀងសេដ្ឋកិច្ចកើត-លិច។​ ថ្លែង មតិនៅសន្និសីទ​ អនុរដ្ឋមន្រ្តីការបរទេស
វៀតណាម Ho Xuan Son​ចាត់ទុកថា៖ ដើម្បីធ្វើអាជីវកម្មជាអតិបរមា នូវផលប្រយោជន៏
របស់របៀងសេដ្ឋកិច្ច កើត-លិច បណ្តាប្រទេសត្រូវការចែករំលែកបណ្តាការលំបាក
សាកល្បង​ឱកាសសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នានៅបណ្តាវេទីការក្នុងក្របខ័ណ្ឌនៃ អនុតំបន់ទន្លេមេកុងបើកទូលាយ  (GMS) ។កសាងយន្តការរួមផ្សំ វាយតំលៃ ចំពោះ
ការបាន​នឹងដោះស្រាយបណ្តាបញ្ហាដែលកើតមានឡើង។​ត្រូវការមាន កិច្ចសហប្រតិ
បត្តិការជិតស្និទរបស់បណ្តាក្រសួងមជ្ឈឹម​នឹងតំបន់រវាងបណ្តា ប្រទេសនៅតាម
បណ្តោយរបៀងសេដ្ឋកិច្ចកើត-លិច។ របៀងសេដ្ឋកិច្ចកើត-លិចមានប្រវែង​១,៤៥០​
គីឡូម៉ែត្រ​រត់ឆ្លងកាត់ខែត្រ ចំនួន​១៣​របស់ប្រទេសចំនួន៤​ នៃអនុតំបន់ទន្លេមេកុងគឺ​
មីយ៉ាល់ម៉ា​-ថៃ-ឡាវ នឹងវៀតណាម។​នេះជាគំរោងការណ៏១ក្នុងចំណោមគំរោងការ
ណ៏ទាំង៣​អភិវឌ្ឌ្យន័សរសរទ្រូង​របស់អនុតំបន់មេកុងបើកទូលាយដោយធនាគារ អភិវឌ្ឌ្យន៏ទ្វីបអាស៊ីនឹងជប៉ុនបំផុស សំដៅជំរុញការធ្វើសមាហរណ្ណកម្ម​នឹង កិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ច​-ពាណិជ្ជកម្ម​-វិនិយោគ​នឹងលុបបំបាត់គ្រោះ អត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅភូមិភាគទន្លេមេកុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ