សន្និសីទអនុវត្តភារកិច្ចការងារសាវនកម្មរដ្ឋឆ្នាំ ២០១៨

(VOVWORLD) - សន្និសីទអនុវត្តភារកិច្ចការងារសាវនកម្មរដ្ឋឆ្នាំ ២០១៨ បានប្រព្រឹត្តទៅនា ព្រឹកថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ។ 
សន្និសីទអនុវត្តភារកិច្ចការងារសាវនកម្មរដ្ឋឆ្នាំ ២០១៨  - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទអនុវត្តភារកិច្ចការងារសាវនកម្មរដ្ឋឆ្នាំ ២០១៨ 

(VOVworld) – សន្និសីទអនុវត្តភារកិច្ចការងារសាវនកម្មរដ្ឋឆ្នាំ ២០១៨ បានប្រព្រឹត្តទៅនា ព្រឹកថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ ដោយមានលទ្ធផលដែលទទួលបាន ផ្នែកសាវនកម្មរដ្ឋបានបង្កើតឡើងជំនឿទុកចិត្តជាមួយបក្សរដ្ឋនិងប្រជាជន ហើយបង្ហាញនូវ តួនាទីរបស់ខ្លួនក្នុងការជួយឧតប្ថម្ភរដ្ឋាភិបាលនិងរដ្ឋសភាបង្កើនការងារគ្រប់គ្រង។

«រួមជាមួយដំណើរវិនិច្ឆ័យហិរញ្ញវត្ថុ លទ្ធផលសាវនកម្មនៅមានសំណូមពរធ្វើ វិសោធនកម្មបំពេញបន្ថែម លុបចោលឯកសារច្បាប់ដែលមិនសមស្របនឹងការពិតជាក់ស្តែង ដែលរួមវិភាគទានយ៉ាងសកម្មចូលក្នុងការសុក្រិត្យយន្តការគោលនយោបាយច្បាប់របស់រដ្ឋ។ ក្រៅពីនោះសាវនកម្មរដ្ឋបានបញ្ជូនសំណុំឯកសារចំនួន ១២ ទៅឲ្យស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យនិងវិនិច្ឆ័យ។ យើងខ្ញុំវាយតំលៃថា៖ ផ្នែកសាវនកម្មបានបំពេញភារកិច្ចឆ្នាំ ២០១៧ ដ៏ឆ្នើម។»

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ នាឆ្នាំ ២០១៨ សាវនកម្មរដ្ឋនឹងអនុវត្តភារកិច្ចច្បាមជាប់បណ្ដាសេចក្តីសម្រេចចិត្តរបស់បក្សរដ្ឋបន្តអនុវត្តដោយព្រមៗគ្នាដើម្បីអនុវត្តគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សាវនកម្មរដ្ឋដល់ឆ្នាំ ២០២០ លើក កំពស់ឋានៈនៃផ្នែកសាវនកម្មរដ្ឋលើឆាកអន្តរជាតិតាមរយៈការរៀបចំមហោសន្និបាត ASOSAI លើកទី ១៤ ប្រកបដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ