សន្និសីទអនឡាញទូទាំងប្រទេសដើម្បីអនុវត្តន៍ភារកិច្ចរបស់រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ធ្នូ រដ្ឋាភិ បាលវៀតណាមបានរៀបចំសន្និសីទអនឡាញ ទូទាំងប្រទេសដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី ១៤ ស្តីពីភារកិច្ចអភិ វឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅឆ្នាំ ២០១៩ ។ 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៃសន្និសីទ។ ចូលរួមសន្និសីទរួមមានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  រួមទាំងថ្នាក់ដឹកនាំក្រសួង  ស្ថាប័នមួយចំនួននៅទីក្រុងហាណូយ ថ្នាក់ដឹកនាំខេត្តក្រុង ចំនួន ៦៣ ទូទាំងប្រទេសផងដែរ។

អញ្ជើញថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំនៃការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដើម្បីឈានទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣របស់បក្ស។

នាយករដ្ឋមន្ត្រីបានលើកឡើងថា រាល់ជោគជ័យដែលរដ្ឋាភិបាលសម្រេចបាន តាំងពីដើមអាណត្តិ រហូតមកដល់ឥឡូវនេះ គឺជាលទ្ធផលនៃការដឹកនាំយ៉ាងជ្រាលជ្រៅនិងម៉ឹងមាត់របស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិម ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong រួមទាំងការស្រុះចិត្តគំនិតរបស់រដ្ឋសភា និងការគាំទ្ររបស់ប្រព័ន្ធនយោបាយទាំងមូលក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តនិងទីក្រុងនានាទូទាំងប្រទេសទៀតផង។

នាយករដ្ឋមន្ត្រីបានថ្លែងថា សេចក្តីសម្រេចចិត្តរបស់មជ្ឈិមស្តីពីសេដ្ឋកិច្ចឯកជន កំពុងបានឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើជំនឿជាក់កាន់តែកើនឡើងនិងជ្រាលជ្រៅ របស់ប្រជាជនលើការដឹកនាំរបស់បក្ស លើការប្តេជ្ញារបស់រដ្ឋសភានិងរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហារបស់ប្រទេសជាតិ។ ជាក់ស្តែងគឺ ពីការប្រឆាំងអំពើពុករលួយដល់បញ្ហាការពារបរិស្ថាន កសិកម្ម កសិករ ជន បទ តំបន់ព្រៃភ្នំនិងក្រុមជនជាតិភាគតិចផងដែរ។ គោលនយោបាយ សេចក្តីសម្រេចរបស់បក្ស របស់រដ្ឋសភា ទាំងអស់ សុទ្ធតែបានរដ្ឋា ភិបាលអនុវត្តយ៉ាងតឹងរ៉ឹងនិងសម្រេចបាននូវលទ្ធផលគួរឲ្យកត់ សម្គាល់។

លទ្ធផលនីមួយៗគឺជាកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ប្រ ព័ន្ធនយោ បាយទាំងមូល ក្រោមការដឹកនាំរបស់បក្ស ជាពិសេសសហ គមន៍ពាណិជ្ជកម្មនិងប្រជាជនទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ