សន្និសីទអំពីសមត្ថភាពកិច្ចការបរទេសសំរាប់សមាជិកសភាវ័យក្មេង

(VOVworld) - នាព្រឹកថ្ងៃទី២៣ កក្កដា នៅរដ្ឋធានីហាណូយ ក្រុមសមាជិកសភា
វ័យក្មេងវៀតណាមបានសហការជាមួយស្ថានទូតអង់គ្លេសនិងក្រុមប្រឹក្សាអង់គ្លេស
 រៀបចំសន្និសីទក្រោមប្រធានបទ “សមត្ថភាពចូលរួមសកម្មភាពកិច្ចការបរទេស
និងធ្វើសមាហរណកម្មអន្តរជាតិសំរាប់សមាជិកសភាវ័យក្មេងនីតិកាលពី១៤”។
សមាជិកសភាវ័យក្មេងជិត១០០រូបបានចូលរួមសន្និសីទនេះ។នៅទីនេះ បណ្ដា
អ្នកការទូត អ្នកជំនាញការរនៃក្រុមប្រឹក្សាអង់គ្លេស​ សមាជិកសភាដែលមាន
បទពិសោធន៍ច្រើនក្នុងសកម្មភាពកិច្ចការបរទេស បានឧទ្ទេសនាមអំពីគោល
មាគ៌ាកិច្ចការបរទេសនិងគោលជំហរធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម
 សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម ចែករំលែកបទពិសោធន៍និង
 ផ្លាស់ប្ដូរមតិអំពីសមត្ថភាពចូលរួមកិច្ចការបរទេសរបស់រដ្ឋសភានៅវេទិកាទ្វេភាគី
និងពហុភាគី ក៏ដូចជាសមត្ថភាពពិធីការក្នុងបរិយាកាសសមាហរណកម្មអន្តរជាតិ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ