សន្សំបានប្រាក់ជាង ២.០០០ ពាន់លានដុងពីការរៀបចំអង្គភាពរដ្ឋបាលនៅថ្នាក់ស្រុកនិងថ្នាក់ឃុំ

(VOVWORLD) - ក្នុងដំណាក់កាល២០១៩- ២០២១ ដោយសន្សំបានទឹកប្រាក់ជាង ២ ពាន់ពាន់លានដុង ដោយហេតុនេះ មានធនធានវិនិយោគកាន់តែច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អនុវត្តន៍យុទ្ធសាស្ត្រលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។
សន្សំបានប្រាក់ជាង ២.០០០ ពាន់លានដុងពីការរៀបចំអង្គភាពរដ្ឋបាលនៅថ្នាក់ស្រុកនិងថ្នាក់ឃុំ - ảnh 1សម័យប្រជុំលើកទី៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅចំនួនពីរសម័យប្រជុំ ដោយមានរយៈពេលធ្វើការ ៧,៥ថ្ងៃ (រូបភាព៖ រដ្ឋសភា)

បន្តកម្មវិធីសម័យប្រជុំលើកទី៩ នាថ្ងៃទី ១៤ ខែមីនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ទៀងស្តាប់គណៈប្រតិភូត្រួតពិនិត្យប្រធានបទចំនួន២ រាយការណ៍លទ្ធផលបឋមស្តីពី “ការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលនៅថ្នាក់ស្រុកនិងថ្នាក់ឃុំ ដំណាក់កាល ២០១៩-២០២១” និង “ការអនុវត្តច្បាប់ស្តីពីការទទួលប្រជាពលរដ្ឋនិងការដោះស្រាយពាក្យបណ្តឹងតវ៉ានិងបទបរិហារកេរ្តិ៍ ចាប់ ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១”។

តាមនោះ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ វៀតណាមបានកាត់បន្ថយភ្នាក់ងារថ្នាក់ឃុំជាង ៣.៤០០; ទីភ្នាក់ងារនៅថ្នាក់ស្រុកចំនួន ៤២៩; កាត់បន្ថយកម្មាភិបាលនិងបុគ្គលិកនៅថ្នាក់ស្រុកជាង៧០០នាក់; កម្មាភិបាលនិងបុគ្គលិកនៅថ្នាក់ឃុំជិត៩.៧០០នាក់ និងបុគ្គលិកមិនជំនាញនៅថ្នាក់ឃុំចំនួន៨.៤៤៨ នាក់។ ក្នុងដំណាក់កាល២០១៩- ២០២១ ដោយសន្សំបានទឹកប្រាក់ជាង ២ ពាន់ពាន់លានដុង ដោយហេតុនេះ មានធនធានវិនិយោគកាន់តែច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អនុវត្តន៍យុទ្ធសាស្ត្រលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី រួមចំណែកអនុវត្តន៍ដោយសមកាលកម្មរាល់គោលនយោបាយសន្តិសុខសង្គម លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ