សួនឧទ្យានវិទ្យាសាស្រ្តជំរុញសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាតិ

(VOVWORLD) -ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ តុលា នៅទីក្រុងហូជីមិញ នឹងប្រព្រឹត្តិទៅសន្នសីទប្រចាំឆ្នាំ សម្ព័ន្ធសមាគមបណ្ដាតំបន់សួនឧទ្យានវិទ្យាសាស្រ្តអាស៊ីលើកទី ២១ (ASPA ២១)។
សួនឧទ្យានវិទ្យាសាស្រ្តជំរុញសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាតិ - ảnh 1សួនឧទ្យានវិទ្យាសាស្រ្តជំរុញសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាតិ 

ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ តុលា នៅទីក្រុងហូជីមិញ នឹងប្រព្រឹត្តិទៅសន្នសីទប្រចាំឆ្នាំ សម្ព័ន្ធសមាគមបណ្ដាតំបន់សួនឧទ្យានវិទ្យាសាស្រ្តអាស៊ីលើកទី ២១ (ASPA ២១) ដោយមានការចូលរួមរបស់តំណាងចំនួន ៤០០ នាក់ ក្នុងនោះមានតំណាងបរទេសចំនួន ៩០ នាក់មកពីប្រទេសដូចជា៖ ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ សហរដ្ឋអាមេរិក រុស្ស៊ី និងសិង្ហបុរី។ ប្រធានបទ ASPA ២១ គឺ សួនឧទ្យានវិទ្យាសាស្រ្តជំរុញការលើកកំពស់កំណើនសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាតិ។ អញ្ជើញថ្លែងមតិនៅទីនេះ បណ្ឌិត Le Hoai Quoc ប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ឧស្សាហកម្មខ្ពស់ទីក្រុងហូជីមិញបានឲ្យដឹងថា៖

“នេះគឺជាឱកាសសម្រាប់សហគ្រាសនានាដែលមានការយកចិត្តទុកដាក់ទៅលើនិន្នាការអភិវឌ្ឍន៍ ហើយសហគ្រាសមានឱកាសជួបប្រាស្រ័យ និងស្វែងរកឱកាសវិនិយោគ ដូចជាការផ្ទេរប្រគល់បច្ចេកវិទ្យា ឬសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្មទៅលើផលិតផលថ្មី។ នេះគឺជាឱកាសសម្រាប់ប្រទេសម្ចាស់ផ្ទះឧទ្ទេសនាមផលិតផលថ្មីៗរបស់ខ្លួន និងស្វែងរកឱកាសសហប្រតិបត្តិការអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ