សប្ដាហ៍វប្បធម៌វៀតណាមត្រូវបានប្រារព្វឡើងនៅតេអេរ៉ង់

សប្ដាហ៍វប្បធម៌វៀតណាមត្រូវបានប្រារព្វឡើងនៅតេអេរ៉ង់ - ảnh 1
សប្ដាហ៍វប្បធម៌វៀតណាមត្រូវបានប្រារព្វឡើងនៅតេអេរ៉ង់

          (VOV)_នាពេលថ្មីៗនេះ នៅទីក្រុងតេអេរ៉ង់ ស្ថានទូតវៀតណាមប្រចាំនៅ​អ៊ីរ៉ង់
 បានរៀបចំសប្ដាហ៍វប្បធម៌វៀតណាម។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​វៀតណាម
ប្រចាំនៅអ៊ីរ៉ង់ លោក Nguyen Hong Thach បានអះអាងថា៖ សប្ដាហ៍​នេះបានជួយប្រ
ជាជនវៀតណាមនិងអ៊ីរ៉ង់ ខិតជិតគ្នាថែមទៀត យល់ដឹងគ្នាថែមទៀត និងជំរុញ
អោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ដំ
ណាងអោយមិត្តអ៊ីរ៉ង់ លោក Ghodrat Ali Heshmatian ប្រធាន​សម្ព័ន្ធសមាគមបណ្ដា
គណបក្សអ៊ីរ៉ង់  បានសង្កត់ធ្ងន់ទៅលើមនោសញ្ជេតនា​របស់ប្រជាជនអ៊ីរ៉ង់ ចំពោះ
វៀតណាម ចាប់ពីសម័យសង្គ្រាមមក និងអបអរ​សាទរ ព្រឹត្តិការណ៍វសប្ដាហ៍វប្បធម៌
វៀតណាមនៅអ៊ីរ៉ង់ ។ 

          សប្ដាហ៍វប្បធម៌វៀតណាមនេះនឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី២៩ខែធ្នូនៅ​ទីក្រុង ៥ទៀត គឺ ៖ Shiraz, Esfahan,កោះ Kish , Tabriz និង Kashan៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ