សប្ដាហ៍វប្បធម៌វៀតណាមនៅសាធារណៈរដ្ឋសាយប្រើស

សប្ដាហ៍វប្បធម៌វៀតណាមនៅសាធារណៈរដ្ឋសាយប្រើស - ảnh 1

(VOVworld) - ថ្លែងមតិនៅពេលចូលរួមសកម្មភាពនៃសប្ដាហ៍វប្បធម៌វៀតណាម នៅសាធារណៈររដ្ឋសាយប្រើស ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃ
ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ អភិបាលស្ដីទីទីក្រុង Nicosia
លោកស្រី Eleni Loucaidou បានសង្កត់ធ្ងន់ថា វប្បធម៌មានតួនាទីស្នូលដើម្បី អះអាង
នូវអត្តសញ្ញាណរបស់ប្រជាជាតិ១ និងជាកត្ដាដែលបង្កើតឡើងលក្ខណៈ ខុសប្លែក
រវាងប្រជាជាតិនានាក្នុងកាលៈទេសៈសាកលភាវូបនីយកម្មនាបច្ចុប្បន្ន។លោកស្រី
 Loucaidou សម្ដែងគោលបំណងថា បានរួមចំណែកជំរុញ យ៉ាងខ្លាំងក្លាទំនាក់ទំនង
រវាងសាយប្រើសជាមួយវៀតណាមដើម្បីនាំខឿនវប្បធម៌ មនុស្សនៃប្រទេសទាំង
២កាន់តែជិតស្និទ្ធ។លោកស្រី Loucaidou ក៏បានអះអាងថា នាពេលខាងមុខ ទីក្រុង
 Nicosia នឹងជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ រៀបចំព្រឹត្តិការណ៍ដូចនេះ
ទៀតរបស់វៀតណាម។ ក្នុងក្របខ័ណ្ឌសប្ដាហ៍វប្បធម៌វៀតណាមនៅសាយប្រើស
 ក៏ប្រព្រឹត្តទៅសិក្ខា សាលាពន្លឿនទេសចរណ៍រវាងប្រទេសទាំង២ និងការតាំង
ពិព័រណ៍រូបថត អំពីកោះសមុទ្រវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ