សប្តាហ៍ចក្រភពអង់គ្លេសនៅទីក្រុងហូជីមិញចាប់ផ្តើមជាផ្លូវការ

សប្តាហ៍ចក្រភពអង់គ្លេសនៅទីក្រុងហូជីមិញចាប់ផ្តើមជាផ្លូវការ - ảnh 1
ទំនាក់ទំនងដ៍ល្អប្រសើរវាងវៀតណាមនិងចក្រភពអង់គ្លេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ។
(Image: Vietnam+)

(VOVworld) – សប្តាហ៍ចក្រភពអង់គ្លេសនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានចាប់ផ្តើមជាផ្លូវការ។ ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ នាយប់ថ្ងៃទី ២ តុលា អគ្គកុងស៊ុលចក្រភពអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ លោក ​Douglas Barnes បាន
សង្កត់ធ្ងន់ថា៖ ទំនាក់ទំនងដ៍ល្អប្រសើរវាងវៀតណាមនិងចក្រភពអង់គ្លេសកំពុង
អភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងឱកាសនេះ បណ្ដាអង្គភាពអាជីវកម្មលើវិស័យស្នូល
ចំនួន ៣​ របស់អង់គ្លេសគឺ៖ ផ្នែកឧស្សាហកម្មច្នៃប្រឌិតអប់រំនិងលក់រាយបានស្វែង
រកឱកាសធ្វើអាជីវកម្មនៅវៀតណាមនិង ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដា
អង្គភាពអាជីវកម្មវៀតណាម ផងដែរ ។ រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការប្រជា
ជនទីក្រុងហូជីមិញ លោក Le Manh Ha បានវាយតំលៃថា៖ នេះគឺជាឱកាសសហប្រ
តិបត្តិការរវាងអង្គភាពអាជី វកម្មនៃប្រទេសទាំង ២  ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិ
ការរវាងទីក្រុងហូជីមិញ ជាមួយចក្រភពអង់គ្លេសអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ