សប្តាហ៍ធ្វើការទី៤នៃកិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVWORLD) - នាថ្ងៃទី១២ខែវិច្ឆិកា រដ្ឋសភាបានចាប់ផ្តើមសប្តាហ៍ធ្វើការទី៤នៃកិច្ចប្រជុំលើកទី៦។ នាពេលព្រឹក រដ្ឋសភាបានអនុម័តជាឯកឆ័ន្ទនូវសេចក្តីសម្រេចចិត្ត កែទម្រង់ ផែនការវិនិយោគសាធារណរយៈពេលមធ្យម ដំណាក់កាល ២០១៦-២០២០។ 
សប្តាហ៍ធ្វើការទី៤នៃកិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៤ - ảnh 1 រូបថតៈ quochoi.vn

នាពេលរសៀល រដ្ឋសភាបានអនុម័តនូវសេចក្តីសម្រេចលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងឯកសារពាក់ព័ន្ធនានា។

នាព្រឹកថ្ងៃទី ១២ វិច្ឆិកា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តនៃផែនការវិនិ យោគសាធារណៈរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០១៦-២០២០។ នៅក្នុងសម័យប្រជុំនេះ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ថវិការបស់រដ្ឋសភា លោក Nguyen Duc Hai  បានថ្លែងថា៖ “នៅក្នុងបរិបទដែលប្រភពថវិកាសម្រាប់ការវិនិយោគសា ធារណៈត្រូវមានកំណត់ ដែលទាបជាងតម្រូវការវិនិយោគពិតប្រាកដ ហើយការប្រើប្រាស់ប្រភព ទុនបម្រុងរួមក្នុងវិសាលភាពអតិបរមាគឺ  ២.០០០.០០០  ពាន់លានដុង ដែលបានរដ្ឋ សភាសម្រេចចិត្តសម្រាប់ដំណាក់កាល ២០១៦-២០២០ គឺជាការចាំបាច់ រួមចំណែកជាបន្ទាន់ក្នុងការបំពេញបន្ថែមប្រភពទុនដើម្បីជំនះលើគម្រោងការណ៍ជាច្រើនដែលត្រូវបានកំណត់ក្នុងផែនការវិនិយោគសាធារណៈ។ ទន្ទឹមនឹងនេះ ប្រភពដើមទុនត្រូវបានបំពេញបន្ថែមសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ដែលកើតឡើង ក្នុងអំឡុងពេលអនុវត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ