សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា

(VOVWORLD) -នារសៀលថ្ងៃដដែល អនុរដ្ឋមន្រ្តី លោក Le Khanh Hai បានជួបសំដែងការគួរសមរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកស្រី ភឿងសកុណា។
សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា - ảnh 1ទិដ្ឋភាពនៃ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា

នាយប់ថ្ងៃទី ១១ កញ្ញា   នៅសាលមហោស្រពចតុមុខ នៅរាជធានីភ្នំពេញ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមរួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានបើកសប្តាហ៍វប្បធម៌វៀតណាមឆ្នាំ២០១៨ នៅកម្ពុជា។ព្រឹត្តិការណ៍នេះគឺជាខ្លឹមសារមួយនៃផែនការសហប្រតិបត្តិការវប្បធម៌និងវិចិត្រសិល្បៈរវាងវៀតណាម និងកម្ពុជាដំណាក់កាល ២០១៨ - ២០២២ និងក្នុង ឱកាសរំលឹកខួបលើកទី ៧៣ ទិវាបុណ្យជាតិវៀណាម។ អញ្ជើញថ្លែងមតិនៅទីនេះ  អនុរដ្ឋមន្រ្តីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Le Khanh Hai បានឲ្យដឹងថា

        “បណ្ដាកម្មវិធីវប្បធម៌នៃប្រទេសទាំងពីរដែលត្រូវបានរៀបចំឡើងជាប្រចាំ មានអត្ថន័យដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព ការយកយល់គ្នាទៅវិញទៅមក ហើយរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសនិមួយៗ។តាមរយៈព្រឹត្តិការណ៍នេះវៀតណាមមានបំណងចង់ឧទ្ទេសនាមដល់ប្រជាជនកម្ពុជា និងមិត្តភ័ក្កអន្តរជាតិ អំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់វៀតណាមផងដែរ”។

        មុននេះ នារសៀលថ្ងៃដដែល អនុរដ្ឋមន្រ្តី លោក Le Khanh Hai បានជួបសំដែងការគួរសមរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកស្រី ភឿងសកុណា។

        សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០១៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ