សប្តាហ៍វប្បធម៌ឡាវនៅវៀតណាមបានបើកជាផ្លូវការ


សប្តាហ៍វប្បធម៌ឡាវនៅវៀតណាមបានបើកជាផ្លូវការ - ảnh 1
សប្តាហ៍វប្បធម៌ឡាវនៅវៀតណាមបានបើកជាផ្លូវការ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ២ ធ្នូរ សប្តាហ៍វប្បធម៌ឡាវនៅវៀតណាមបានបើកជាផ្លូវការ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ក្នុងឱកាសរំលឹកខួបអនុស្សរវរីយ៍
លើកទី ៣៩ នៃទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាមានិតឡាវ (ថ្ងៃទី ២ ធ្នូរ) ។ ថ្លែងមតិ
ក្នុងពិធីបើក លោក Boungeun Sapuvong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍
ឡាវបានសម្តែងគោលបំណងថា៖ ប្រទេសទាំង ២ វៀតណាមនិងឡាវនឹងពង្រឹងនិង
ពង្រីកប្រពៃណីសាមគ្គីភាពមតិ្តភាពពិសេសនិងសហប្រតិបត្តិការលើគ្រប់ វិស័យ។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Huynh
Vinh Ai បានអះអាងថា៖ ការៀបចំ “សប្តាហ៍វប្បធម៌ឡាវនៅវៀតណាម” គឺជាឱកាស
ដើម្បីប្រជាជនវៀតណាមយល់ដឹងបន្ថែមអំពីទឹកដីមនុស្សនិងវប្បធម៌ឡាវរួមចំណែក
ពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេសនិងសហប្រតិ
បត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។ បន្ទាប់ពីពិធីបើកនៅទីក្រុង ហូជីមិញ សប្តាហ៍វប្បធម៌ឡាវនៅវៀតណាមនឹងប្រព្រឹត្តទៅនៅខេត្ត  Hau Giang និងខេត្ត Vinh
Long (ភាគខាងត្បូងវៀតណាម) ដល់ថ្ងៃទី ៧ ធ្នូរ ឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ