ស.ប.ប កូរ៉េ បានបញ្ជាក់ពីការសាកល្បងអាវុធមួយប្រកបដោយជោគជ័យនៅឯទីតាំងបាញ់បង្ហោះ Sohea

(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ស.ប.បកូរ៉េ (KCNA) បានឲ្យដឹងថាទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធមួយ“ ដ៏សំខាន់” នៅឯកន្លែងបាញ់បង្ហោះ Sohea។ លទ្ធផលនៃការសាកល្បងប្រកបដោយជោគជ័យត្រូវបានដាក់ជូនទៅគណៈកម្មា ធិការកណ្តាលនៃគណបក្សពលករស.ប.ប កូរ៉េ។
ស.ប.ប កូរ៉េ បានបញ្ជាក់ពីការសាកល្បងអាវុធមួយប្រកបដោយជោគជ័យនៅឯទីតាំងបាញ់បង្ហោះ Sohea - ảnh 1 ស.ប.ប កូរ៉េ បានបញ្ជាក់ពីការសាកល្បងអាវុធមួយប្រកបដោយជោគជ័យនៅឯទីតាំងបាញ់បង្ហោះ Sohea (រូថថត៖ KCNA/TTXVN)

ការសាកល្បងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឋានៈនៃយុទ្ធសាស្ត្ររបស់ ស.ប.ប កូរ៉េនាពេលខាងមុខនេះ។ មុននេះបើយោងតាមវិទ្យុនិងទូរទស្សន៍ KBS របស់ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនផ្តល់សេវាកម្មផ្កាយរណប Planet Labs កាលពីថ្ងៃទី ៥ ខែធ្នូ បានចាប់យករូបភាពរបស់ស.ប.ប កូរ៉េ ដែលកំពុងរៀបចំដើម្បីចាប់ផ្តើមការសាកល្បងមីស៊ីលឡើងវិញនៅ  Dong Chang ស្រុក Cholsan ខេត្ត Pyongan ខាងជើង។ មូលដ្ឋានសាកល្បងនេះគឺជាកន្លែងដែលថ្នាក់ដឹកនាំ ស.ប.ប កូរ៉េលោក គីមជុងអ៊ុន ធ្លាប់សន្យាថានឹងត្រូវបិទជានិច្ច  ដែលជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលថ្នាក់ដឹកនាំប្រទេសកូរ៉េទាំងពីរ សម្រេរចបាននៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ នៅទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញាឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ