ស.ប.ប.ក ស្នើឲ្យស្ថាប័ន្ធ ការទូតនៃបណ្ដាប្រទេសប្រចាំនៅព្យុងយ៉ាង ភ្ញៀសខ្លួនបុគ្គលិក

(VOVworld) – នាថ្ងៃទី ៥ មេសា ស.ប.ប.ក. បានសើ្នឲ្យស្ថានទូតនៃបណ្ដាប្រទេសប្រចាំ
នៅព្យុងយ៉ាងពិនិត្យមើលលទ្ធិភាពភៀសខ្លួនបុគ្គលិកការទូតរបស់ ខ្លួន ក្នុងករណី ភាពតានតឹងបន្តឡើងជណ្តើរលើឧបទ្វីបកូរ៉េ។ ឆ្លើយតបនឹងបទសម្ភាស៍នៃទីភ្នាក់ងារ
សារព័ត៌មានរុស្ស៊ី Itar-tass បុគ្គលិកសារព័ត៌មានស្ថានទូតរុស្ស៊ីប្រចាំ នៅព្យុងយ៉ាង
លោក Denis Samsonov បានទទួលស្គាល់ថា៖ ក្រសួងការបរទេស ស.ប.ប.ក បានស្នើ
ឲ្យស្ថានទូតរុស្ស៊ីប្រចាំនៅព្យុងយ៉ាងពិនិត្យមើលការភៀសខ្លួន ក្នុងករណី​សភាពការណ៍
អក្រក់ទៅៗ។ នាបច្ចុប្បន្ន ក្រសួងការបរទេសរុស្ស៊ីមិនទាន់នាំចេញសម្រេចចិត្តណា
មួយឡើយ។ ថ្លែងមតិក្នុងដំណើរ ទស្សនកិច្ចនៅ Uzbekistan រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Sergei Lavrov បានឲ្យដឹងថា៖ មូស្គូនឹងពិនិត្យមើលឲ្យច្បាស់ស្ថានភាពនេះ មុន
ពេល នាំចេញសំរេច ចិត្តអំពីបញ្ហាពោលខាងលើ។

ស.ប.ប.ក ស្នើឲ្យស្ថាប័ន្ធ ការទូតនៃបណ្ដាប្រទេសប្រចាំនៅព្យុងយ៉ាង ភ្ញៀសខ្លួនបុគ្គលិក - ảnh 1
3. ស.ប.ប.ក ស្នើឲ្យស្ថាប័ន្ធការទូតនៃបណ្ដាប្រទេសប្រចាំនៅ ព្យុងយ៉ាងភ្ញៀសខ្លួនបុគ្គលិក (Image: Internet)


ក្នុងពេលនោះ ក្រសួងការបរទេសអង់គ្លេសបានស្នើឲ្យ ស.ប.ប.ក មានការទទួល ខុសត្រូវការពារបណ្ដាមន្ត្រីការទូតរបស់ប្រទេសនេះប្រចាំនៅព្យុងយ៉ាង តាម មាត្រា
និងការកំណត់ក្នុងអនុសញ្ញាទីក្រុង Vienna ។ នាថ្ងៃដ៏ដែល មគ្គុទ្ទេសក៍ គុយបា លោក
Fidel Castro បានអំពាវនាវបណ្ដាភាគីទាក់ទិននានា ពិសេសគឺ អាមេរិកនិង ស.ប.ប.ក ជៀសវាងជំលោះនិងធានាសន្តិភាព។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាង
ត្បូង Yonhap បានដក់ស្រងពាក្យសំដីរបស់មន្ត្រី ជាន់ខ្ពស់រដ្ឋាភិបាលប្រទេសនេះឲ្យ
ដឹងថា៖ ស.ប.ប.ក. ទើបនឹងបានដាក់ពង្រាយ កាំជ្រួច Mudusan ទី ២ ក្នុងតំបន់សមុទ្រ
ខាងកើត។ ប្រតិកម្មនឹងកាយវិការពោល ខាងលើរបស់ព្យុងយ៉ាង នាថ្ងៃទី ៥ មេសា
កងកំលាំង ជើងទឹកកូរ៉េខាងត្បូងក៏បានដាក់ពង្រាយនាវាចំបាំងចំនួន ២ គ្រឿងទៅ
កាន់តំបន់សមុទ្រខាងលិចនិងខាកើត ឧបទ្វីបកូរ៉េ។ ក្រៅពីនោះ Seoul ក៏បានដាក់ព
ង្រាយប្រព័ន្ធរ៉ាដាប្រឆាំងនឹងកាំជ្រួច និងយន្តហោះចារកម្មដើម្បីទប់ទល់នឹងលទ្ធិភាព
ស.ប.ប.ក. បាញ់កាំជ្រួច ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ