ស.ប.ប.ក អំពាវនាវ ឲ្យ សហរដ្ឋអាមេរិកចរចានុយក្លេអ៊ែរ

(VOVWORLD) -នាថ្ងៃទី ៣០ ខែកញ្ញា ឯកអគ្គរដ្ឋទូត ស.ប.ប.ក ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដំណើរការចរចានុយក្លេអ៊ែរតាមរយៈសំណើរថ្មី ដែលទីក្រុងព្យុងយ៉ាងអាចទទួលយកបាន។
ស.ប.ប.ក អំពាវនាវ ឲ្យ សហរដ្ឋអាមេរិកចរចានុយក្លេអ៊ែរ - ảnh 1 លោកឯកអគ្គរដ្ឋទូត Kim Song  (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ឯកអគ្គរដ្ឋទូត លោក Kim Song បានឲ្យដឹងថា ស.ប.ប.ក បានត្រៀមខ្លួនជាស្រេច ដើម្បីសហរដ្ឋអាមេរិកសម្រេចការចារចារវាងភាគីទាំងពីរឲ្យក្លាយទៅជាឱកាស ឬមូលហេតុធ្វើឲ្យភាពតានតឹងកើនឡើង។ លោក Kim Song បានអំពាវនាវឲ្យសហរដ្ឋអាមេរិកអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ដែលទទួលបាន ក្រោយជំនួបកំពូល សហរដ្ឋអាមេរិក - ស.ប.ប.ក ជាលើកដំបូងនៅ សិង្ហបុរីកាលពីខែមិថុនាឆ្នាំ ២០១៨ ។ ខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍នេះគឺ ជំរុញទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ ព្រមទាំងឆ្ពោះទៅរកការលំបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ លោកឯកអគ្គរដ្ឋទូត Kim Song បានចាត់ទុកថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិង ស.ប.ប.ក មានការវិវឌ្ឍយ៉ាងតិចតួចខណៈ ដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េមិនបានរួចផុតពីភាពតានតឹងប្រកបដោយគ្រោះថ្នាក់ឡើយ។ លោក Kim Song ក៏បានរិះគន់“ គោលនយោបាយអមិត្ត” របស់ទីក្រុងវ៉ាស៊ីនតោនទៅលើទីក្រុងព្យុងយ៉ាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ