ស.ប.ប.កបន្តអំពាវនាវឱ្យសហរដ្ឋអាមេរិកអនុវត្តការព្រមព្រៀងលុបបំបាត់ នុយក្លេអ៊ែរ

(VOVWORLD) -

នាថ្ងៃទី ៩ កញ្ញា មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានអះអាងថាព្យុងយ៉ាងកំពុងគោរពតាមការព្រមព្រៀងលុបបំបាត់នុយក្លេអ៊ែរ ដែលប្រទេសខ្លួនបានឯកភាពគ្នាជាមួយអាមេរិកក្នុងឆ្នាំនេះ ព្រមទាំងស្នើឲ្យវ៉ាស៊ីនតោនមានការប្រតិបត្តិដូច្នេះ ជាមួយនឹងការខិត្តខំប្រឹងប្រែងរបស់ ស.ប.ប.ក សំដៅអនុវត្តន៍ការព្រមព្រៀងរវាងភាគីទាំងពីរ។

ស.ប.ប.កបន្តអំពាវនាវឱ្យសហរដ្ឋអាមេរិកអនុវត្តការព្រមព្រៀងលុបបំបាត់ នុយក្លេអ៊ែរ - ảnh 1 មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un

មេដឹកនាំ ស.ប.ប.ក បានថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស (រដ្ឋសភា) ចិន ដែលកំពុងមានវត្តមាននៅព្យុងយ៉ាង ដើម្បីចូលរួមពិធីដង្ហែរក្បួនព្យុហយាត្រាយោធា ក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាបុណ្យជាតិ ស.ប.ប.ក។ លោក Kim Jong-un បានថ្លែងទៅកាន់លោក Li Zhanshu ថា ព្យុងយ៉ាងមានក្ដីសង្ឈឹមថាវ៉ាស៊ីនតោននឹងបន្តរក្សាការសន្យាចំពោះការព្រមព្រៀងនេះផងដែរ។

វីឯខ្លួនវិញវិញ លោក Li Zhanshu បានអាះអាងសារជាថ្មីនូវការសន្យារបស់ចិន អំពីឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។ លោកបន្តថាចិនមានក្ដីសង្ឈឹមថាស.ប.ប.ក និងអាមេរិកនឹងអនុវត្តនការព្រមព្រៀងរួម ដែលទទួលបាននៅក្នុងជំនួបកំពូលទ្វេភាគី ហើយរក្សាទិសដៅសន្តិភាព និងការសន្ទនាជាវិជ្ជមាន។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានអបអរសាទរជូនចំពោះ មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ដោយ មិនបានបង្ហាញ មីស៊ីលឆ្លងទ្វីប ដូចកាលពីលើកមុន នៅក្នុងពិធីព្យុហយាត្រាយោធា ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបុណ្យជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ