ស.ប.ប.កូរ៉េ ​បាញ់​បង្ហោះ​មី​ស៊ី​លបាលីស្ទិក​​

(VOVWORLD) - កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា ស.ប.ប.កូរ៉េ បានបាញ់បង្ហោះមីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ចូលទៅក្នុងតំបន់សមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ កាលពីថ្ងៃទី២ ខែមេសា។ 

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឲ្យដឹងថា ស.ប.ប.កូរ៉េបានបាញ់បង្ហោះវត្ថុដែលសង្ស័យជាមីស៊ីលបាលីស្ទិក ហើយរហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានអំពីការខូចខាតណាមួយពីការបាញ់បង្ហោះនេះទេ។ មីស៊ីលនេះ អាចធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន (EEZ) នៅវេលាម៉ោង ៧៖០៤នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន)។

ស.ប.ប.កូរ៉េ ​បាញ់​បង្ហោះ​មី​ស៊ី​លបាលីស្ទិក​​ - ảnh 1បណ្តាញព័ត៌មានកូរ៉េខាងត្បូងកាលពីថ្ងៃទី ២ ខែមេសា បានរាយការណ៍អំពីការបាញ់មីស៊ីលរបស់ស.ប.ប.កូរ៉េ ។ រូបថត៖ AP

ប្រមុខរដ្ឋាភិបាលជប៉ុនបានសម្តែងការព្រួយបារម្ភថា ប្រការនេះប៉ះពាល់ដល់ស្ថានភាពសន្តិសុខក្នុងតំបន់ និងសន្តិសុខរបស់ជប៉ុន។ ទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសដូចជាសហរដ្ឋអាមេរិក និងស.ប.ប.កូរ៉េ ដើម្បីធានាសន្តិសុខជាតិ និងសុវត្ថិភាពសម្រាប់ប្រជាជន។

នេះជាការបាញ់មីស៊ីលផ្លោងលើកទី៣របស់ស.ប.ប.កូរ៉េ ក្នុងឆ្នាំនេះ ។ មុននោះ ស.ប.ប.កូរ៉េកាលពីថ្ងៃទី ១៤ ខែមករា បានបាញ់បង្ហោះមីស៊ីល IRBM ប្រើប្រាស់ឥន្ធនៈរឹង ដែលមានក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង។ ការបាញ់បង្ហោះថ្មីបំផុត បានធ្វើឡើង ១៥ថ្ងៃ បន្ទាប់ពីមេដឹកនាំស.ប.ប.កូរ៉េ លោក Kim Jong-un បានត្រួតពិនិត្យសមយុទ្ធមួយ ដោយប្រើគ្រាប់រ៉ុក្កែតធំៗ ជាច្រើនគ្រាប់ នៅតំបន់ភាគខាងលិចនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ