ស.ប.បកូរ៉េចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឱ្យការចរចាជាប់គាំង

(VOVWORLD) - តាម KCNA ថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសស.ប.បកូរ៉េទទួលបន្ទុកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកលោក Ri Thae Song បានចាត់ទុកថា សហរដ្ឋអាមេរិក “កំពុងចង់ស៊ីម៉ោង” សំដៅបង្ខំឱ្យស.ប.បកូរ៉េរក្សាការសន្ទនាជាជាងធ្វើសម្បទាន។

នាថ្ងៃទី ៣ ខែ ធ្នូ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់ស.ប.បកូរ៉េ (KCNA) បានចេញសេចក្តីប្រកាសដោយ ចោទប្រកាន់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យការចរចាអំពីការលុបបំបាត់នុយក្លេអ៊ែរជាប់គាំងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ។ តាម KCNA ថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសស.ប.បកូរ៉េទទួលបន្ទុកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកលោក Ri Thae Song បានចាត់ទុកថា សហរដ្ឋអាមេរិក “កំពុងចង់ស៊ីម៉ោង” សំដៅបង្ខំឱ្យស.ប.បកូរ៉េរក្សាការសន្ទនាជាជាងធ្វើសម្បទាន។

នៅថ្ងៃដដែល យន្តហោះស៊ើបយកការណ៍របស់អាមេរិកបានហោះហើរម្តងទៀតឆ្លងកាត់លើឧបទ្វីបកូរ៉េ។ ប្រការនេះត្រូវបានក្រុមអ្នកវិភាគចាត់ទុកថា ដើម្បីបង្កើនការខ្លាំងមើលបណ្ដាកាយវិការរបស់ស.ប.បកូរ៉េ បន្ទាប់ពីប្រទេសនេះបានបាញ់បង្ហោះរ៉ុក្កែតនៅថ្ងៃទី ២៨ ខែវិច្ឆិកាពីតំបន់ Yeonpo ក្នុងខេត្ត Ham Hamong ខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ