ស.ប.បកូរ៉េបាញ់កាំភ្លើងធំតបតនឹងកូរ៉េខាងត្បូង

(VOVWORLD) - KCNA បានដកស្រង់ពាក្យសម្ដីអ្នកនាំពាក្យ អគ្គសេនាធិការដ្ឋានកងទ័ព ប្រជាជនស.ប.បកូរ៉េឲ្យដឹងថា ប្រទេសនេះបានបាញ់គ្រាប់ ចំនួន ១០ ពីប្រព័ន្ធកាំភ្លើងធំប្រតិកម្មដើម្បីរុញថយ នាវារបស់សត្រូវយ៉ាងប្ដូរផ្ដាច់។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បានចុះផ្សាយថា កងទ័ពប្រទេស នេះបានបាញ់កាំភ្លើងធំចំនួន ១០  គ្រាប់ទៅកាន់ដែនទឹកភាគខាងលិចនៃប្រទេសនេះ (សមុទ្រលឿង) នៅព្រឹកថ្ងៃទី ២៤ ខែតុលា ដើម្បីតបតនឹងការបាញ់ព្រមានរបស់កូរ៉េ ខាងត្បូងសំដៅលើនាវាស.ប.បកូរ៉េមួយគ្រឿង ដែលធ្វើដំណើរឆ្លងកាត់ ព្រំដែនសមុទ្ររវាងប្រទេសកូរ៉េទាំងពីរ។ KCNA បានដកស្រង់ពាក្យសម្ដីអ្នកនាំពាក្យ អគ្គសេនាធិការដ្ឋានកងទ័ព ប្រជាជនស.ប.បកូរ៉េឲ្យដឹងថា ប្រទេសនេះបានបាញ់គ្រាប់ ចំនួន ១០ ពីប្រព័ន្ធកាំភ្លើងធំប្រតិកម្មដើម្បីរុញថយ នាវារបស់សត្រូវយ៉ាងប្ដូរផ្ដាច់។
ក្នុងពេលជាមួយគ្នានោះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យ ដឹងថា គេបានបណ្ដេញនាវាដឹកទំនិញមួយគ្រឿងរបស់ស.ប.បកូរ៉េ បន្ទាប់ពីវាបានឆ្លងកាត់ខ្សែ បន្ទាត់ព្រំដែនខាងជើង (NLL) ដែលជាព្រំប្រទល់ដែនសមុទ្រជាក់ស្តែងរវាងប្រទេស កូរ៉េទាំងពីរ។ នាវានេះបានឆ្លងកាត់ NLL នៅព្រឹកថ្ងៃទី ២៤ ខែតុលា ហើយបាន ធ្វើដំណើរទៅភាគខាងជើងវិញ បន្ទាប់ពីកងទ័ពជើងទឹកកូរ៉េខាងត្បូងចេញសេចក្តីជូន ដំណឹង ហើយបាញ់ព្រមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ