ស.ប.បកូរ៉េបញ្ជាក់ពីការបាញ់បង្ហោះសាកល្បងមីស៊ីល

(VOVWORLD) - យោងតាម KCNA ប្រទេសនេះបានអនុវត្តន៍ត្រាប់តាមការវាយប្រហារនុយក្លេអ៊ែរពីលើអាកាស ជាមួយនឹងកាំជ្រួចមីស៊ីលផ្លោងយុទ្ធសាស្ត្រពីដីទល់ដីចំនួនពីរគ្រាប់ ក្នុងករណីបាញ់បង្ហោះកាលពីថ្ងៃទី២៧ មីនា។ 

ស.ប.បកូរ៉េបញ្ជាក់ពីការបាញ់បង្ហោះសាកល្បងមីស៊ីល - ảnh 1មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un ពិនិត្យកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣។ (រូបថត៖ Yonhap)
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស.ប.បកូរ៉េ (KCNA) នៅថ្ងៃទី ២៨ ខែមីនា បានបញ្ជាក់ ថា ប្រទេសនេះបានអនុវត្តន៍ការបាញ់បង្ហោះមីស៊ីលដែលត្រូវបានរាយការណ៍ពីមុន ដោយកូរ៉េខាងត្បូង។ យោងតាម KCNA ប្រទេសនេះបានអនុវត្តន៍ត្រាប់តាមការវាយប្រហារនុយ ក្លេអ៊ែរពីលើអាកាស ជាមួយនឹងកាំជ្រួចមីស៊ីលផ្លោងយុទ្ធសាស្ត្រពីដីទល់ដីចំនួនពីរគ្រាប់ ក្នុងករណីបាញ់បង្ហោះកាលពីថ្ងៃទី២៧ មីនា។ ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងក្រោមការឃ្លាំមើលរបស់មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un។ នៅទីនោះ លោក Kim Jong-un បានអំពាវនាវឱ្យបង្កើនទ្រង់ទ្រាយសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធ ដើម្បី ពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ