ស.ប.បកូរ៉េបញ្ជាក់លើករណីសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុត

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ឧសភា ទីភ្នាក់ងារសារព័ត៌មាន KCNA របស់ ស.ប.បកូរ៉េ បានបញ្ជាក់ករណីសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុតរបស់ប្រទេសនេះ កាលពីថ្ងៃទី២៩ ឧសភា។
ស.ប.បកូរ៉េបញ្ជាក់លើករណីសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុត - ảnh 1 រូបភាពពីករណីសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖AFP/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៣០ ឧសភា ទីភ្នាក់ងារសារព័ត៌មាន KCNA របស់ ស.ប.បកូរ៉េ បានបញ្ជាក់ករណីសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុតរបស់ប្រទេសនេះ កាលពីថ្ងៃទី២៩ ឧសភា។នេះជាករណីសាកល្បងកាំជ្រួចលើកទី៣ក្នុងអំឡុង១ ខែកន្លងទៅរបស់ព្យុងយ៉ាង។KCNA សង្កត់ធ្ងន់ថា មេដឹកនាំលោក Kim Jong Un បានបញ្ជាណែនាំដោយផ្ទាល់ករណីសាកល្បងកាំជ្រួចលើកនេះ ព្រមទាំង បញ្ជារឲ្យបង្កើនការអភិវឌ្ឍន៍ប្រភេទអាវុធយុទ្ធសាស្ត្រដែលមានកម្លាំងធំជាងទៀតផងដែរ។

មុននោះ នាព្រឹកថ្ងៃទី២៩ ឧសភា ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចមីស៊ីលមួយ គ្រាប់ពីព្រលានយន្តហោះ Wonsan ខេត្ត Gangwon ប្រទេសនេះ ហើយកាំជ្រួច នេះត្រូវបានចាត់ទុកថា បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅសមុទ្រ ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ