ស.ប.បកូរ៉េបាញ់មីស៊ីលផ្លោងខណៈពេលដែលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធទ្រង់ទ្រាយធំ

(VOVWORLD) - កងទ័ពកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី១៥ ខែមិថុនាថា ស.ប.បកូរ៉េបានបាញ់មីស៊ីលផ្លោងសំដៅទៅកាន់សមុទ្រជប៉ុន។

មុននោះ នៅថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានចុះត្រួតពិនិត្យសមយុទ្ធបាញ់គ្រាប់ពិតដែលធ្វើឡើងដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក។ នេះជាសមយុទ្ធបាញ់គ្រាប់ពិតរួមដែលធ្វើឡើងជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ហើយជាជុំចុងក្រោយនៃសមយុទ្ធរួម ៥ ជុំ ដែលបានចាប់ផ្តើមកាលពីខែមុន។

មធ្យោបាយនិងយុទ្ធភ័ណ្ឌយោធាចំនួនជាង ៦០០ ត្រូវបានដាក់ពង្រាយនៅក្នុងសមយុទ្ធនេះ រួមមានយន្តហោះចម្បាំង F-35A និងកាំភ្លើងធំស្វ័យប្រវត្តិ K9 របស់កូរ៉េខាងត្បូង យន្តហោះចម្បាំង F-16 និងយន្តហោះគ្មានមនុស្សបើក Grey Eagle របស់សហរដ្ឋអាមេរិក រួមជាមួយការចូលរួមពីទាហានកូរ៉េខាងត្បូង និងអាមេរិកជាង ២៥០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ