ស.ប.បកូរ៉េបន្តបាញ់សាកល្បងមីស៊ីល

(VOVWORLD) -  ការបាញ់បង្ហោះនេះបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌ មានរដ្ឋស.ប.បកូរ៉េ KCNA បានរាយការណ៍ថា មេដឹកនាំប្រទេសនេះលោក Kim Jong-un បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសមត្ថភាពគំរាមកំញើញ ដោយចាត់ទុកនេះ ជាមធ្យោបាយមួយដើម្បីគ្រប់គ្រងឲ្យបានតឹងរឹងថែមទៀតនូវ ស្ថាន
ភាពសន្តិសុខ កាន់តែអាក្រក់ទៅៗនៅលើឧបទ្វីបកូរ៉េ។

កងទ័ពកូរ៉េខាងត្បូងបានជូនដំណឹងថា កាលពីព្រឹកថ្ងៃទី ១៣ មេសា ស.ប.បកូរ៉េ បានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណ ចេញទៅតំបន់សមុទ្រភាគខាងកើត ប្រទេសនេះ។ កងកម្លាំងឆ្មាំជប៉ុនក៏បានបញ្ជាក់ដែរថា ស.ប.បកូរ៉េបានបាញ់សាកល្បង មីស៊ីលផ្លោងមួយគ្រាប់។
ការបាញ់បង្ហោះនេះបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌ មានរដ្ឋស.ប.បកូរ៉េ KCNA បានរាយការណ៍ថា មេដឹកនាំប្រទេសនេះលោក Kim Jong-un បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសមត្ថភាពគំរាមកំញើញ ដោយចាត់ទុកនេះ ជាមធ្យោបាយមួយដើម្បីគ្រប់គ្រងឲ្យបានតឹងរឹងថែមទៀតនូវ ស្ថានភាពសន្តិសុខ កាន់តែអាក្រក់ទៅៗនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ