ស.ប.បកូរ៉េប្រកាសថា នឹងបន្តតាមរកគោលនយោបាយបង្កើនសមត្ថភាពនុយក្លេអ៊ែរ

ស.ប.បកូរ៉េប្រកាសថា នឹងបន្តតាមរកគោលនយោបាយបង្កើនសមត្ថភាពនុយក្លេអ៊ែរ - ảnh 1
ទូរទស្សន៍កូរ៉េខាងត្បូងផ្សាយរូបភាពអំពីការបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ
(រូបថត៖AFP/TTXVN)

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងត្បូង (KCNA) ថា
ព្យុងយ៉ាងនាថ្ងៃទី១១ កញ្ញា បានសំណូមពរឲ្យវ៉ាស៊ីនតោនទទួលស្គាល់ស.ប.បកូរ៉េ
ជាប្រទេសមានកម្មសិទ្ធិចំពោះអាវុធនុយក្លេអ៊ែរ។KCNA បានដកស្រង់សម្ដី អ្នកនាំ
ពាក្យក្រសួងការបរទេសស.ប.បកូរ៉េថា ប្រធានាធិបតីអាមេរិកលោក Barack Obama
 កំពុងខំប្រឹងប្រែងច្រានចោលតួនាទីយុទ្ធសាស្ត្របស់ស.ប.បកូរ៉េ ក្នុងនាមជាប្រទេស
មួយមានកម្មសិទ្ធិចំពោះអាវុធនុយក្លេអ៊ែរដ៏ស្របច្បាប់។ក្រៅពីនោះ ស.ប.បកូរ៉េ ក៏
បានរិះគន់ប្រធានាធិបតីលោក Obama ពីអំពើជំរុញបទដាក់ ទណ្ឌកម្មក្រោយពី
ព្យុងយ៉ាងអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរលើកទី៥ ព្រមទាំង ប្រកាសថា នឹង
បន្តបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
នាថ្ងៃដដែល តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា ក្រុមប្រឹក្សាកសាង
ប្រទេសជាតិឡើងវិញស.ប.បកូរ៉េ (NRC) បានរិះគន់យ៉ាងខ្លាំងក្លាទៅលើការវាយ
តំលៃអសកម្មរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye អំពី ស្ថាន
ភាពនៅឧបទ្វីបកូរ៉េ។ក្នុងសេចក្ដីប្រកាសមួយ NRC សង្កត់ធ្ងន់ថា លោកស្រី Park
Geun-hye ចាំបាច់ត្រូវអត់ធ្មត់នូវភាពប្រញាប់ប្រញាល់ នៅ ពេលវាយតំលៃអំពីរបប
សង្គមនៅស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ