ស.ប.បកូរ៉េអាចអភិវឌ្ឍន៍កាំជ្រួចរយៈចម្ងាយរហូតដល់អាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ

ស.ប.បកូរ៉េអាចអភិវឌ្ឍន៍កាំជ្រួចរយៈចម្ងាយរហូតដល់អាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ - ảnh 1
ការបាញ់សាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖Kyodo)

(VOVworld) - ក្នុងរយៈពេល៥ឆ្នាំខាងមុខ ស.ប.បកូរ៉េអាចសំរេចការអភិវឌ្ឍន៍
កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលមានរយៈចម្ងាយរហូតដល់ ដែនដីអាមេរិក។នា
ថ្ងៃទី១៧ កុម្ភៈ អ្នកជំនាញការក្នុងវិស័យនុយក្លេអ៊ែរនិងកាំជ្រួចរបស់រុស្ស៊ីលោក
Vladimir Novikhov វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្ររុស្ស៊ី ចាត់ទុកថា កាំជ្រួចប្រភេទ
 Pukguksong ២ ដែលត្រូវបានព្យុងយ៉ាងបាញ់សាកល្បងនាថ្ងៃទី ១២ កុម្ភៈ គឺប្រភេទ
កាំជ្រួចរយៈចម្ងាយមធ្យម។ការសាកល្បងនេះជាការបោះ ជំហានលោតផ្លោះខាង
បច្ចេកទេសនិងយោធារបស់ប្រទេសនេះ ហើយជាជំហាន មធ្យមដើម្បីព្យុងយ៉ាង
ផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីបមានរយៈចម្ងាយរហូតដល់ ដែនដីអាមេរិក។លោក
Novikhov ព្យាករណ៍ថា ក្នុងរយៈពេល៥ដល់៧ឆ្នាំខាងមុខ ពិភពលោក ត្រូវប្រឈម
មុខនឹងមហាអំណាចនុយក្លេអ៊ែរមួយដែលមានកាំជ្រួច ICBM៕

ប្រតិកម្មទៅវិញ

ផ្សេងៗ