ស.ប.បកូរ៉េអំពាវនាវឲ្យអាមេរិកបញ្ចប់គោលនយោបាយអមិត្ត

(VOVWORLD) - នាថ្ងៃទី២៧ កក្កដា ស.ប.បកូរ៉េ បានអំពាវនាវជាថ្មីម្ដងទៀតឲ្យអាមេរិក បញ្ចប់គោលនយោបាយអមិត្តចំពោះព្យុងយ៉ាង ក្នុងកាលៈទេសៈដែលប្រទេស កូរ៉េទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ក្នុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។

(VOVworld) - នាថ្ងៃទី២៧ កក្កដា ស.ប.បកូរ៉េ បានអំពាវនាវជាថ្មីម្ដងទៀតឲ្យអាមេរិក បញ្ចប់គោលនយោបាយអមិត្តចំពោះព្យុងយ៉ាង ក្នុងកាលៈទេសៈដែលប្រទេស កូរ៉េទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ក្នុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។សេចក្ដីរាយការណ៍ដែលបានចុះ ផ្សាយនៅលើកាសែត Rodong Sinmun ជាស្ថាប័នបញ្ចេញមតិរបស់បក្ស ពលកម្ម កូរ៉េ បានអះអាងថា តួនាទីយុទ្ធសាស្ត្ររបស់ប្រទេសនេះបានផ្លាស់ប្ដូរដោយសារ ការរីក ចម្រើនថ្មីៗដែលគេទើបនឹងទទួលបានក្នុងកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច របស់ខ្លួន។ តាមនោះ ព្យុងយ៉ាងអះអាងថា ដំណោះស្រាយតែមួយគត់នាបច្ចុប្បន្ន គឺអាមេរិកត្រូវបញ្ចប់គោលនយោបាយអមិត្តប្រឆាំងស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ