សប្យាយរីករាយជាមួយទិវាបុណ្យ Kartini ជាទិវាបុណ្យលើកតម្កើងស្ត្រីឥណ្ឌូនេស៊ី

(VOVWORLD) - ទិវាបុណ្យ Kartini (ថ្ងៃទី២១ ខែមេសា) ដែលជាទិវាបុណ្យលើកតម្កើងសម្រស់ បញ្ញានិងរូបរាងរបស់ស្ត្រីឥណ្ឌូនេស៊ី។ ក្នុងទិវានេះមានសកម្មភាពដ៏រស់រវើកជាច្រើនត្រូវបានប្រារព្ធធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍។
សប្យាយរីករាយជាមួយទិវាបុណ្យ Kartini  ជាទិវាបុណ្យលើកតម្កើងស្ត្រីឥណ្ឌូនេស៊ី - ảnh 1 ទិវាបុណ្យ Kartini  ជាទិវាបុណ្យលើកតម្កើងស្ត្រីឥណ្ឌូនេស៊ី

មានស្រ្តីចំនួន ២៥,០០០ នាក់នៅភាគកណ្តាល Jawa ក្នុងសំលៀកបំពាក់ប្រពៃណីបានសម្តែងវាយស្គរ Rebana និងច្រៀងបទ "អ្នកម្តាយ Kartini របស់យើងខ្ញុំ"។ ការសម្តែងនេះបានបំបែកឯតទគ្គកម្មនៃសារមន្ទីរកំណត់ត្រាពិភពលោកឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះនៅឆ្នេរសមុទ្រ Kuta កោះបាលី ទិវាបុណ្យKartini ត្រូវបានរៀបចំឡើងដោយមានការប្រកួតដ៏ពិសេសដោយ "ស្លៀកពាក់ Kebaya ជិះស្គីលើរលក" ។  ការប្រកួតនេះបានទាក់ទាញបេក្ខជនបរទេសជាច្រើន ហើយពួកគេបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលបានជិះស្គីលើរលកដោយស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ស្ត្រីឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ