ស្ពានឆ្លងសមុទ្រវែងបំផុតអាស៊ីអាគ្នេយ៍នៅ Hai Phong បានសម្ពោធន៍និងដាក់អោយដំណើការ

(VOVWORLD) -នាព្រឹកថ្ងៃទី២ខែកញ្ញា នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ ដាក់អោយដំណើការ ផ្លូវរថយន្ត Tan Vu – Lach Huyen 
ស្ពានឆ្លងសមុទ្រវែងបំផុតអាស៊ីអាគ្នេយ៍នៅ Hai Phong បានសម្ពោធន៍និងដាក់អោយដំណើការ - ảnh 1ស្ពានឆ្លងសមុទ្រវែងបំផុតអាស៊ីអាគ្នេយ៍នៅ Hai Phong បានសម្ពោធន៍និងដាក់អោយដំណើការ 

នាព្រឹកថ្ងៃទី២ខែកញ្ញា នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ ដាក់អោយដំណើការ ផ្លូវរថយន្ត Tan Vu – Lach Huyen ដោយមានប្រវែងជាង១៥,៦គីឡូម៉ែត្រ ដែលក្នុងនោះមានសំណង់ស្ពានឆ្លងសមុទ្រ Dinh Vu – Cat Hai មានប្រវែងវែងបំផុតនៅអាស៊ីអាគ្នេយ៍ គឺ៥,៤គីឡូម៉ែត្រ។ នេះជាផ្នែកមួយក្នុងគំរោងការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ Lach Huyen ជាកំពង់ផែសមុទ្រថ្នាក់អន្តរជាតិនៅភាគខាងជើងវៀតណាម។ គំរោងការណ៍នេះមានទុនវិនិយោគចំនួន ១១៨០០ ពាន់លានដុង។ 

          ក៏ក្នុងព្រឹកថ្ងៃនេះដែរ នៅស្រុក Cat Hai នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការសាងសងគំរោងការណ៍ផលិតកម្មរថយន្ត VinFast នៅមណ្ឌលសេដ្ឋកិច្ច Dinh Vu – Cat Hai។  ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖

          “ វៀតណាមកំពុងអនុវត្តបច្ចេកវិទ្យាទំនើបៗ និងយើងបានអនុវត្តបច្ចេកវិទ្យាទំនើបៗនៅទីនេះហើយ។ ខ្ញុំស្នើថា ក្នុងដំណាក់កាលធ្វើសមាហរណកម្ម បញ្ហាផលិតកម្ម បរិស្ថាន និងទីផ្សារដើរតួនាទីដ៏សែនសំខាន់។ដូច្នេះ ក្រុមហ៊ុនត្រូវវិភាគអោយបានហ្មត់ចត់អំពីផលិតកម្ម វិនិយោគអោយសមស្រប ដើម្បីពង្រីកប្រសិទ្ធភាពនៃគំរោងការណ៍។”

          នេះជាគំរោងការណ៍របស់ ក្រុមហ៊ុនទទួលខុសត្រូវ មានកំរិតផលិតកម្ម និងអាជីវកម្ម VINFAST នៃសម្ព័ន្ធក្រុមហ៊ុន Vingroup ។ ក្រុមហ៊ុនមានគោលដៅក្លាយទៅជារោងចក្រផលិតកម្មរថយន្តជួរមុខនៅអាស៊ីអាគ្នេយ៍ ដោយបាននាំចេញ ៥០ម៉ឺនគ្រឿង/ឆ្នាំ នាឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ