ស្ពានទូរទស្សន៍ “រុងរឿងសហជីពវៀតណាម”

ស្ពានទូរទស្សន៍ “រុងរឿងសហជីពវៀតណាម” - ảnh 1
ស្ពានទូរទស្សន៍ “រុងរឿងសហជីពវៀតណាម”​ គឹសំដៅពង្រីកស្មារតីប្រឡង ប្រណាំងពលកម្មផលិតកម្មរបស់វណ្ណៈកម្មករនិងប្រជាពលករលើទូទាំងប្រទេស


(VOVworld) - នាយប់ថ្ងៃទី២៨ កក្កដា ស្ពានទូរទស្សន៍“រុងរឿងសហជីពវៀតណាម”
បានប្រព្រឹត្តទៅ នៅកន្លែងចំនួន៣ គឺទីលាន១២ វិច្ឆិកា នៅទីក្រុង Cam Pha ខេត្ត​ Quang
Ninh​ ភាគខាងជើងវៀតណាម អគារវប្បធម៏ពលកម្មមិត្តភាព វៀតណាមសហភាព
សូវៀត នៅរដ្ឋធានីហាណូយ និងកំពង់ផែ Sai Gon នៅទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម។នេះជាកម្មវិធី១ក្នុងចំណោមកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវា
បង្កើតអង្គការសហជីពវៀតណាម ទី២៨ កក្កដា។កម្មវិធីនេះគឺសំដៅលើកសរសើរ
ទឹកដីនិងមនុស្សវៀតណាម ពង្រីកស្មារតីប្រឡងប្រណាំងពលកម្មផលិតកម្មរបស់
វណ្ណៈកម្មករនិងប្រជាពលករលើទូទាំងប្រទេស។តាមនោះឆ្លុះបញ្ចាំងការរីកធំធាត់
របស់វណ្ណៈកម្មករនិងអង្គការសហជីពវៀតណាមក្នុងរយៈពេល៨៥ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ