សភាជាន់ទាបអាមេរិកដាស់តឿនឲ្យបង្កើនសម្ពាធទៅលើស.ប.បកូរ៉េ

សភាជាន់ទាបអាមេរិកដាស់តឿនឲ្យបង្កើនសម្ពាធទៅលើស.ប.បកូរ៉េ - ảnh 1
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un តាមដានការសាកល្បងម៉ាស៊ីនកាំជ្រួច
 (រូបថត៖EPA/TTXVN)

(VOVworld) - សភាជាន់ទាបអាមេរិកនាថ្ងៃទី៣ មេសា បានអនុម័តលើគំរោង
ច្បាប់មួយ តាមនោះដាស់តឿនក្រសួងការបរទេសនៃប្រទេសនេះបញ្ចូលស.ប.ប
កូរ៉េទៅក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសឧបត្ថម្ភភេរវកម្មឡើងវិញ។នេះជាបម្រែបម្រួល
ថ្មីបំផុតរបស់វ៉ាស៊ីនតោនទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ហើយត្រូវ
បានចាត់ទុកថា ជាសកម្មភាពគួរឲ្យភ្ញាក់ផ្អើលមុននឹងដំណើរទស្សនកិច្ចជាផ្លូវការ
នៅអាមេរិករបស់ប្រធានរដ្ឋចិនលោក Xi Jinping។គំរោងច្បាប់នេះក៏ បានសំណូម
ពរឲ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនសំដៅដាក់សម្ពាធចាប់បង្ខំឲ្យ ស.ប.បកូរ៉េ
បញ្ចប់សកម្មភាពបង្ករឿងហេតុ លុបចោលនិងរំសាយនុយក្លេអ៊ែរនិង កម្មវិធី
កាំជ្រួចរបស់ប្រទេសនេះ ព្រមទាំងគោរពសេចក្ដីសំរេចចិត្តទាំងអស់របស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.បផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ