សភាពករណ៍នៅតំបន់ខាងកើតរបស់អ៊ុយក្រែននៅបំរែបំរួលស្មុគស្មាញ

សភាពករណ៍នៅតំបន់ខាងកើតរបស់អ៊ុយក្រែននៅបំរែបំរួលស្មុគស្មាញ - ảnh 1
សភាពករណ៍នៅតំបន់ខាងកើតរបស់អ៊ុយក្រែននៅបំរែបំរួលស្មុគស្មាញ (Image: Vietnam+)


(VOVworld) – ក្នុងករណី ការចរចារជាមួយបាតុករដែលកំពុងទន្ទ្រានកានកាប់ ទីស្នាក់ការរបស់រដ្ឋាអំណាចខេត្ត Lugansk (ភាគខាងកើតអ៊ុយក្រែន) ទទួល​
បរាជ័យ ពេលនោះ ស្ថាប័នការពារច្បាប់អ៊ុយក្រែននឹងចាប់ផ្តើមការវាយប្រហារ ដើម្បីដណ្តើនបានការត្រួតពិនិត្យឡើងវិញ។ 

នេះគឺជាសេចក្តីថ្លែងការរបស់ អនុប្រធានខុទ្ទកាល័យប្រធានាធិបតីបណ្តោះ
អាសន្នអ៊ុយក្រែន លោក Andrey Senchenko ដែលត្រូវបាននាំចេញ នាថ្ងៃទី ១០
មេសា។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Senchenko បាន
ឲ្យដឹងថា៖ សភាពករណ៍នៅ ខេត្ត Donetsk ភាគខាងកើតអ៊ុយក្រែន បាន
បន្ធូស្រាល។ ប៉ុន្តែ ស្ថានភាពនៅ ខេត្ត Lugansk នៅតែមានបំរែបំរួលដ៏ស្មុគ
ស្មាញ។ បរិមាណបាតុករដែលកំពុងទន្ទ្រានកាន់កាប់ទីស្នាក់ការស្ថាប័ន
សន្តិសុខនៅខេត្តនេះបានកើនឡើងដោយមិនអើពើដល់ការអំពាវនាវបញ្ឈប់
សកម្មភាពទន្ទ្រានកាន់កាប់បើទោះបីមានកាហោះហៅទូរស័ព្ទផ្ទាល់របស់
ប្រធានាធិបតីបណ្តោះអាសន្នអ៊ុយក្រែន លោក Oleksander Turchinov ក៏ដោយ។

សមាជិកគ្រប់រូបនៃក្រុមប្រឹក្សាខេត្ត Lugansk បានអំពាវនាវឲ្យរដ្ឋអំណាចមជ្ឈឹម
អ៊ុយក្រែនបញ្ឈប់យុទ្ធនាការប្រឆាំងនឹងភេវរកម្មអនុម័តលើច្បាប់អំពីការលើក
លែងទោសចំពោះបាតុករ ទទួលស្គាល់ភាសារុស្ស៊ីគឺជាភាសាជាតិទី ២ នៅ
អ៊ុយក្រែន និងដំណើរការបោះប្រជាមតិក្នុងទូទាំងប្រទេសអំពីបញ្ហាសហព័ន្ធ
ភាវូបនីយកម្ម។ បាតុករបានអះអាងថា៖ គេមិនទាមទាឲ្យការផ្តាច់ចេញពី
អ៊ុយក្រែនដូចជារដ្ឋអំណាចបានរិះគន់ទេ។

នាថ្ងៃទី ១១ មេសា នាយករដ្ឋមន្ត្រីបណ្តោះអសន្នអ៊ុយក្រែន លោក Arseni
Yaseniuk បានចុះទៅជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃខេត្ត Donetsk និងខេត្ត
Dnepropetrovsk (ភាគខាងកើតអ៊ុយក្រែន) ដើម្បីពិភាក្សាអំពីសភាពការណ៍ក្នុង តំបន់និងពង្រាងរដ្ឋធកម្មនុញ្ញថ្មីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ