សភាពការណ៍នៅអ៊ីរ៉ាក់នៅតែអស្ថិរភាព

សភាពការណ៍នៅអ៊ីរ៉ាក់នៅតែអស្ថិរភាព - ảnh 1
ប្រជាជនអ៊ីរ៉ាក់ត្រូវភៀសខ្លួនពីបណ្តាជំលោះអំពើហឹង្សា (រូបថតៈ UNHCR)


(VOVworld)-ស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់កាន់តែស្មុគ្រស្មាញ ខណៈពេលដែល ក្រុមឥស្លាមជ្រុលនិយមនានាបានដណ្តើមសិទ្ធិទន្ទា្រនកាន់កាប់ជាបន្តបបន្ទាប់
ទីក្រុងធំៗ និងកំពុង ឈានទៅកាន់ទីក្រុង Baghdad។ រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងប្រ
មូលកម្លាំង និងការ ជួយឧបត្ថម្ភរបស់អន្តរជាតិ ដើម្បីការពារប្រទេសឲ្យរួចផុតពី
ការទន្ទ្រានកាន់កាប់របស់បណ្តាក្រុមភេរវកម្ម។        ក្នុងពេលជាមួយនោះ ក្រុម
ប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី១២មិថុនា បាន ដំណើការកិច្ចប្រជុំសម្ងាត់ដោយ
ពិភាក្សាអំពីស្ថានភាពអំពើហឹង្សាឡើងជណ្តើរនៅ អ៊ីរ៉ាក់។ សមាជិករបស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.បចំនួន១៥ សុទ្ធតែសម្តែងការគាំ ទ្រទាំងស្រុងចំពោះរដ្ឋា
ភិបាលនិងប្រជាជនអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម​និយមព្រមទាំងអំពាវនាវ
ឲ្យរៀបចំកិច្ចសន្ទនាបន្ទាន់១មានចរិតលក្ខណៈពេញលេញនៅ អ៊ីរ៉ាក់។

        ព្រួយបារម្ភចំពោះគ្រោះអាន្នដែល អ៊ីរ៉ាក់នឹងធ្លាក់ក្នុងដៃកងកម្លាំងឥស្លាម​
ជ្រុលនិយម នាថ្ងៃទី១៣មិថុនា ប្រធាននាធិបតីអាមេរិកលោក Barack Obama
បានប្រកាសថា អាមេរិកនឹងសម្រេចចិត្តរបៀបជួយសង្គ្រោះអ៊ីរ៉ាក់នាប៉ុន្មានថ្ងៃ​
ខាងមុខក្នុងនោះ ក៏មានការពិចារណាប្រើប្រាស់កំលាំងយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ