សភាពាណិជ្ជកម្មអាមេរិកបើកយុទ្ធនាការប្រឆាំងជំទាស់គោលនយោបាយពន្ធដាររបស់ ប្រធានាធិបតី លោក Donald Trump

(VOVWORLD) -នាថ្ងៃទី ២ កក្កដា សភាពាណិជ្ជកម្មអាមេរិកបានចាប់ផ្ដើមបំផុសយុទ្ធនាការប្រឆាំងជំទាស់គោលនយោបាយពន្ធដារផ្នែកពាណិជ្ជកម្មរបស់ ប្រធានាធិបតីអាមេរិក លោកDonald Trump។ 
សភាពាណិជ្ជកម្មអាមេរិកបើកយុទ្ធនាការប្រឆាំងជំទាស់គោលនយោបាយពន្ធដាររបស់ ប្រធានាធិបតី លោក Donald Trump - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

យោងតាមសភាពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា៖ ចំពោះការដែលដៃគូពាណិជ្ជកម្មធំៗកំពុងដាក់វិធានការតបតវិញនោះ វិធីសាស្ត្ររបស់ ប្រធានាធិបតី លោកDonald Trump អំពីគោលនយោបាយពន្ធដារមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបង្កើនភាពតានតឹងនូវទំនាក់ទំនងរវាងសេតវិមាននិងសភាពាណិជ្ជកម្មផងដែរ។

សូមបញ្ជាក់ថា៖ យុទ្ធនាការថ្មីនេះត្រូវបានចាត់ទុកថាជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ក្រុមអ្នកចលនាខ្សែរបៀងពាណិជ្ជកម្ម ដើម្បីប្រឆាំងជំទាស់គោលនយោបាយពន្ធដាររបស់រដ្ឋអំណាចលោក Donald Trump ។ សភាពាណិជ្ជកម្មអាមេរិកថែមទាំងចាត់ទុកថា៖ លោក Trump កំពុង ជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មសកលដែលអាចជះឥទ្ធិពលដល់ហោរប៉ៅរបស់អតិថិជនអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ