សភាហ្វាំងឡង់អនុម័តសំណើចូលជាសមាជិកណាតូ

(VOVWORLD) - ថ្លែងនៅរដ្ឋសភា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto បានបញ្ជាក់ថា ការចូលរួមណាតូនឹងមិនផ្លាស់ប្តូរទស្សនៈមូលដ្ឋានរបស់ប្រទេស Nordic នេះឡើយ នោះគឺតែងតែស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយសម្លេងគាំទ្រចំនួន ១៨៨ និងសម្លេងប្រឆាំង ចំនួន ៨ នៅថ្ងៃទី 17 ខែឧសភា សភាហ្វាំងឡង់បានអនុម័តលើសំណើរ ពន្លឿនដំណើរការសម្រាប់ប្រទេសនេះដើម្បីក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ថ្លែងនៅរដ្ឋសភា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto បានបញ្ជាក់ថា ការចូលរួមណាតូនឹងមិនផ្លាស់ប្តូរទស្សនៈមូលដ្ឋានរបស់ប្រទេស Nordic នេះឡើយ នោះគឺតែងតែស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ទន្ទឹមនឹងនេះ សមាជិកសភាមួយចំនួនបានជំទាស់នឹងសំណើនេះ ដោយលើកហេតុផលថា ព្រំដែននៃប្រទេសហ្វាំងឡង់នឹងក្លាយជាព្រំដែនរវាងណាតូ និងរុស្ស៊ី។ យោងតាមសមាជិកសភាទាំងនេះ ភាពតានតឹងថ្មីមិនត្រឹមតែអាចកើតឡើងក្នុងអំឡុងពេលដំណើរការចូលជាសមាជិកប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលប៉ះពាល់ដល់ស្ថានភាពថ្មីនៅក្នុងគោលនយោបាយការបរទេស និងសន្តិសុខរបស់ប្រទេសហ្វាំងឡង់ផងដែរ។

ក្រៅពីប្រទេសហ្វាំងឡង់ ស៊ុយអែតក៏បានប្រកាសថាខ្លួននឹងបន្តដំណើរការចូលរួមជាមួយអង្គការណាតូ បើទោះបីជាមានការប្រឆាំងពីប្រទេសទួរគី ដោយសារតែបារម្ភពីសន្តិសុខក៏ដោយ។ ប៉ុន្តែ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៧ ឧសភា ទាំងអាល្លឺម៉ង់និងអាមេរិកបាននិយាយថា ប្រទេសទាំងពីរអាចយកឈ្នះលើរបាំងដើម្បីក្លាយជាសមាជិកនៃសម្ព័ន្ធភាពយោធានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ