សភាអឺរ៉ុបអនុម័តលើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី AI

(VOVWORLD) - សភាអ៊ឺរ៉ុប (EP) នៅថ្ងៃទី ១៣ ខែមីនា បានអនុម័តលើសេចក្តីព្រាងច្បាប់ដំបូងស្តីពីបញ្ញាសិប្បនិម្មិត (AI) រួមទាំងប្រព័ន្ធ AI ដ៏មានឥទ្ធិពលដូចជា ChatGPT របស់ OpenAI ។ នៅក្នុងសម័យប្រជុំពេញអង្គនៅទីក្រុង Strasbourg ប្រទេសបារាំង សេចក្តីព្រាងច្បាប់ស្តីពី AI ទទួលបានការគាំទ្រពីសមាជិកសភាអឺរ៉ុបចំនួន ៥២៣នាក់ ខណៈដែលសមាជិកសភាចំនួន ៤៦ នាក់បានបោះឆ្នោតប្រឆាំង។ 

ឯកសារនេះ ត្រូវការអនុម័តដោយស្ថាប័ន្ធនីតិប្បញ្ញត្តិរបស់ប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU) នៅខែមេសាខាងមុខ មុនពេលត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារលិខិតផ្លូវការរបស់ EU នៅខែឧសភា ឬខែមិថុនាឆ្នាំនេះ។

សភាអឺរ៉ុបអនុម័តលើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី AI - ảnh 1សភាអឺរ៉ុបអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី AI។ រូបថត៖  Dado Ruvic/Reuters

ថ្លែងនៅចំពោះមុខសមាជិកសភាអឺរ៉ុប សមាជិកសភាអ៊ីតាលី លោក Brando Benifei ដែលបានជំរុញឱ្យមានការអនុម័តលើសេចក្តីព្រាងច្បាប់នេះនៅក្នុង EP បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅលើមាគ៌ាដ៏វែងឆ្ងាយក្នុងការផ្តល់សច្ចាប័នលើបទប្បញ្ញត្តិស្តីពី AI ។ លោកបានធ្វើអត្ថាធិប្បាយថា នេះគឺជាបទប្បញ្ញត្តិដំបូងគេនៅលើពិភពលោក ដែលកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ឆ្ពោះទៅរកការអភិវឌ្ឍន៍ AI ប្រកបដោយសុវត្ថិភាព និងយកមនុស្សជាមជ្ឈភាព។

បទប្បញ្ញត្តិទាក់ទងនឹងម៉ូដែល AI ដូចជា ChatGPT នឹងចូលជាធរមានក្នុងរយៈពេល ១២ ខែបន្ទាប់ពីសេចក្តីព្រាងច្បាប់ត្រូវបានចេញផ្សាយជាផ្លូវការ ខណៈដែលក្រុមហ៊ុន AI នានាត្រូវគោរពតាមបទប្បញ្ញត្តិផ្សេងទៀតក្នុងរយៈពេល ២ ឆ្នាំ ។ នៅដើមខែកុម្ភៈកន្លងទៅ ប្រទេសសមាជិកសហភាពអឺរ៉ុបបានអនុម័តលើសេចក្តីព្រាងច្បាប់ AI ខាងលើ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងនយោបាយកាលពីខែធ្នូឆ្នាំមុន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ