សមាកមន៍អង្គភាពអាជីវកម្ម អាស៊ាន - អេហ្ស៊ីប (AEBA) បានបង្ហាញមុខ

តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅអេហ្ស៊ីប Pham Huan ឲ្យដឹង
ថា៖ សមាកមន៍អង្គភាពអាជីវកម្ម អាស៊ាន - អេហ្ស៊ីប (AEBA) បានបង្ហាញមុខនៅរដ្ឋ
ធានីគែរបស់អេហ្ស៊ីប។ ការបង្កើតរបស់សមាគមន៍នេះ សំដៅបង្កើនទំនាក់ទំនងពហុ
ភាគី រវាងអេហ្ស៊ីបជាមួយបណ្ដាប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍ ទន្ទឹមនឹងនោះ បើក
ឪកាសសហប្រតិវត្តិការឲ្យអង្គភាពអាជីវកម្ម ទាក់ទងដល់ជាមួយទីផ្សាររបស់ភាគី
នានា។ ថ្លែងមតិនៅពិធីបើក ឯកអគ្គរដ្ឋទូត សឹង្ហបុរីប្រចាំនៅអេហ្ស៊ីប Tan Hung Seng តំណាងឲ្យបណ្ដា ប្រទេសសមាជិកអាស៊ាន បានចាត់ទុកថា៖ សមាគមន៍នេះនឹងជា
ស្ពានតភ្ជាប់ ដែលជួយដល់សហគមន៍អង្គភាពអាជីវកម្មរបស់អេហ្ស៊ីបនិងអាស៊ានយល់
ច្បាស់ អំពីគ្នាថែមទៀត។ នេះគឺជាវេទិការដើម្បីបណ្ដាអង្គភាពអាជីវកម្ម ស្វែងរកឪកាស
សហប្រតិបត្តិការ ក៏ដូចជាវិស័យវិនិយោគនានាផ្សែងៗទៀត។ តាមរយៈអេហ្ស៊ីបបណ្ដា
អង្គភាពអាជីវកម្មអាស៊ានអាចបើកទូលាយការវិនិយោគនៅ តំបន់អឺរ៉ុបនិងអាហ្វ្រីកខាង
ជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ