សមាគមកាកបាទក្រហមវៀតណាមបំផុសយុទ្ធនាការ“ផ្ញើអំណោយចូលរួមបុណ្យតេត”

(VOVWORLD) - កម្មវិធីនេះសំដៅជួយឧបត្ថម្ភទាំងខាងសំភារៈ និងស្មារតីដល់ជនក្រីក្រ មនុស្សដែលមានស្ថានភាពរស់នៅលំបាក និងមនុស្សងាយរងគ្រោះក្នុងសង្គមចំនួន ១,២ លាននាក់។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបាន បំផុសយុទ្ធនាការ “ផ្ញើអំណោយចូលរួមបុណ្យតេត” នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។ កម្មវិធីនេះសំដៅជួយឧបត្ថម្ភទាំងខាងសំភារៈ និងស្មារតីដល់ជនក្រីក្រ មនុស្សដែលមានស្ថានភាពរស់នៅលំបាក និងមនុស្សងាយរងគ្រោះក្នុងសង្គមចំនួន ១,២ លាននាក់។

កម្មវិធី “ផ្ញើអំណោយចូលរួមបុណ្យតេត” គឺជាយុទ្ធនាការនៃចលនា “បុណ្យតេតនៃសេចក្តីសប្បុរស” ដែលត្រូវបាន មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមរៀបចំឡើងជាប្រចាំឆ្នាំ និងនៅតាមសមាគមថ្នាក់ខេត្ត ក្រុងទាំង ៦៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ